• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អូស្ត្រាលីបញ្ជាក់លើអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយអាស៊ីអាគ្នេយ៍

ថ្លែងសុន្ទរកថាក្នុងសន្និសីទសារព័ត៌មានរួម បន្ទាប់ពីជំនួបរយៈពេលពីរម៉ោងជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នៅវិមានប្រធានាធិបតី Bogor នៅជាយក្រុងហ្សាកាតានោះ លោកនាយករដ្ឋមន្ត្រី Albanese បានសង្កត់ធ្ងន់ថា៖ “ការតភ្ជាប់កាន់តែស៊ីជម្រៅជាមួយអាស៊ីអាគ្នេយ៍គឺជា អាទិភាពរបស់រដ្ឋាភិបាលខ្ញុំ។
  នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី៦ មិថុនា។ (រូបថត៖ AFP/TTXVN)  

កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាន សន្យា ជួយដល់តំបន់អាស៊ីអាគ្នេយ៍នូវទឹកប្រាក់ចំនួន ៦៧០ លានដុល្លាអូស្ត្រាលី (ប្រហែល ៤៨២ លានដុល្លាអាមេរិក) ក្នុងបរិបទដែល មេដឹកនាំរូបនេះ កំពុងស្វែងរក ការពង្រឹងភាពស្អិតរមួតជាមួយតំបន់។ ថ្លែងសុន្ទរកថាក្នុងសន្និសីទសារព័ត៌មានរួម បន្ទាប់ពីជំនួបរយៈពេលពីរម៉ោងជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នៅវិមានប្រធានាធិបតី Bogor នៅជាយក្រុងហ្សាកាតានោះ លោកនាយករដ្ឋមន្ត្រី Albanese បានសង្កត់ធ្ងន់ថា៖ “ការតភ្ជាប់កាន់តែស៊ីជម្រៅជាមួយអាស៊ីអាគ្នេយ៍គឺជា អាទិភាពរបស់រដ្ឋាភិបាលខ្ញុំ។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងស្ថាប័ន ដឹកនាំដោយអាស៊ាន គឺជាមជ្ឈភាពដាច់ខាតក្នុងចក្ខុវិស័យរបស់យើងខ្ញុំអំពីតំបន់មហា សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក”។

លោកនាយករដ្ឋមន្ត្រី Albanese បានប្រកាសថា ទីក្រុងកង់បេរ៉ា នឹងតែងតាំង បេសកជនជាន់ខ្ពស់ទទួលបន្ទុកតំបន់អាស៊ាន ហើយបង្កើតនាយកដ្ឋានអាស៊ីអាគ្នេយ៍ ចំណុះក្រសួងការបរទេសនិងពាណិជ្ជកម្ម។ ក្រៅពីនោះ រដ្ឋាភិបាលរបស់លោកនឹង ត្រៀមរៀបចំយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ានឆ្នាំ ២០៤០ សំដៅ “វែករកឱកាសក្នុងការ នាំចេញ និងការវិនិយោគនាពេលអនាគតសម្រាប់ទីផ្សារអាស៊ានសំខាន់ៗផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top