ក្នុងដំណើរទស្សនកិច្ចនេះ លោក Phan Dinh Trac បានអញ្ជើញជួបសន្ទនាជាមួយ សមាជិកសភាជាន់ទាបគណបក្សការងារ អគ្គរដ្ឋអាជ្ញាលោក Mark Dreyfus; សមាជិកសភាគណបក្សការងារ សហរដ្ឋមន្ត្រីក្រសួងការបរទេសលោក Tim Watts សមាជិកសភាគណបក្សការងារ រដ្ឋមន្ត្រី ទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Patrick Gorman; សមាជិកព្រឹទ្ធសភាគណបក្សសេរី មេដឹកនាំគណបក្សប្រឆាំង នៅព្រឹទ្ធសភាលោក Simon Birmingham; សមាជិកសភាជាន់ទាប មេដឹកនាំគណបក្សជាតិ លោក David Littleproud ។
សហរដ្ឋមន្ត្រីការបរទេសលោក Tim Watts អគ្គរដ្ឋអាជ្ញាលោក Mark Dreyfus និងមេដឹកនាំស្ថាប័នរដ្ឋាភិបាល និងគណបក្សនយោបាយនៅអូស្ត្រាលីមានគោលបំណងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងមានជំហានអភិវឌ្ឍន៍ថ្មី ក្នុងឱកាសរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៣ ខាងមុខ ព្រមទាំងសង្កត់ធ្ងន់ពីការគោរពតួនាទី និងឋានៈរបស់វៀតណាមក្នុងតំបន់ និងនៅលើពិភពលោក។
រីឯខ្លួនវិញ លោក Phan Dinh Trac បានអះអាងថា បក្ស និងរដ្ឋវៀតណាមគោរព ហើយមានគោលបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអូស្ត្រាលី ព្រមទាំងស្នើឲ្យភាគីទាំងពីរបន្តបង្កើនទំនាក់ទំនងនយោបាយ ក្នុងនោះមានទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម ជាមួយបណ្ដាគណបក្សនយោបាយអូស្ត្រាលីផងដែរ៕