• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អឺរ៉ុបជំរុញការដោះស្រាយបញ្ហាសមុទ្រខាងកើតដោយសន្តិវិធីសមស្របនឹង UNCLOS

អត្ថបទសរសេរបានចាត់ទុកថា សេចក្ដីប្រកាសទាមទារអធិបតេយ្យភាពប្រវត្តិសាស្ត្ររបស់ចិនទៅលើផ្ទៃទឹកសឹងតែទាំងស្រុងនៃសមុទ្រខាងកើតនោះ បានរំលោភបំពានទៅលើ UNCLOS។

កាសែតព័ត៌មានសាធារណៈរដ្ឋឆែក (novinky.cz) នាពេលចុងក្រោយ នេះ បានបង្ហោះអត្ថបទសរសេររបស់អ្នកកាសែតឆែកលោក Alex Svemberg ជាអ្នកជំនាញផ្នែកសន្តិសុខអន្តរជាតិស្ដីពី ការវិវត្តន៍គួរឲ្យទាក់ទាញចំពោះសាធារណៈមតិអន្តរជាតិដែលពាក់ព័ន្ធដល់ការដែលប្រទេស អឺរ៉ុបចំនួន៣រួមមានអង់គ្លេស បារាំង និងអាល្លឺម៉ង់ទើបនឹងបានផ្ញើរកំណត់ទូតរួមទៅកាន់អង្គការសហប្រជាជាតិ ដើម្បីច្រាន ចោលការទាមទារអធិប តេយ្យភាពដោយគ្មានមូលដ្ឋានរបស់ចិននៅសមុទ្រខាងកើត។ ប្រទេសអឺរ៉ុបទាំង៣នេះបានអះអាងនូវទស្សនៈរួមស្ដីពីការដោះស្រាយបញ្ហានានានៅសមុទ្រខាងកើតដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS)។

អត្ថបទសរសេរបានចាត់ទុកថា សេចក្ដីប្រកាសទាមទារអធិបតេយ្យភាពប្រវត្តិសាស្ត្ររបស់ចិនទៅលើផ្ទៃទឹកសឹងតែទាំងស្រុងនៃសមុទ្រខាងកើតនោះបានរំលោភបំពានទៅលើ UNCLOS។ អង់គ្លេស បារាំង និងអាល្លឺម៉ង់សុទ្ធតែជាប្រទេសសមាជិកនៃអនុសញ្ញានេះ ហើយកាល ពីឆ្នាំ២០១៩ គេធ្លាប់បានបង្ហាញគោលជំហររួមក្នុងបញ្ហាសមុទ្រខាងកើត រួចហើយ តាមរយៈការចេញសេចក្ដីថ្លែងការណ៍រួមដោយសម្ដែងនូវការព្រួយ បារម្ភចំពោះការវិវត្តន៍ដ៏តានតឹងក្នុងតំបន់សមុទ្រនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីបើកព្រឹត្តិការណ៍ផ្លាស់ប្តូរឌីជីថលឆ្នាំ ២០២៦ ក្នុងវិស័យធនាគារ

ពិធីបើកព្រឹត្តិការណ៍ផ្លាស់ប្តូរឌីជីថលឆ្នាំ ២០២៦ ក្នុងវិស័យធនាគារ

នាព្រឹកថ្ងៃទី ១៨ ខែសីហា នៅទីក្រុងហាណូយ ធនាគាររដ្ឋវៀតណាម (SBV) បានរៀបចំព្រឹត្តិការណ៍ “ការផ្លាស់ប្តូរឌីជីថលឆ្នាំ ២០២៦ ក្នុងវិស័យធនាគារ” ដោយមានប្រធានបទ៖ “ធនាគារឆ្លាតវៃក្នុងយុគសម័យទិន្នន័យនិងបញ្ញាសិប្បនិម្មិត (AI)” និងសារសំខាន់៖ “ទិន្នន័យនាំផ្លូវ បញ្ញាសិប្បនិម្មិតអមដំណើរ ធនាគារបង្កើតប្រព័ន្ធអេកូឡូស៊ីឌីជីថល”។

Top