• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន ៤៣៖ វៀតណាមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន

គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេស Do Hung Viet បានចូលរួមកិច្ចប្រជុំនេះ។
អនុរដ្ឋមន្ត្រីក្រសួងការបរទេស Do Hung Viet (រូបថត៖ Tran Viet/TTXVN)

ថ្ងៃទី ៤  ខែកញ្ញានេះ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបើកនៅទីក្រុងហ្សាកាតា នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេស Do Hung Viet បានចូលរួមកិច្ចប្រជុំនេះ។

នៅក្នុងសុន្ទរកថាបើក រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី Retno Masurdi បានសង្កត់ធ្ងន់លើបញ្ហាប្រឈមក្នុងតំបន់ ដោយលើកឡើងថា អាស៊ានចាំបាច់ត្រូវបង្ហាញថា ខ្លួនជាអង្គការដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

យោងតាមរដ្ឋមន្ត្រីការបរទេស Retno អាស៊ានបានបង្ហាញពីតួនាទី និងការទាក់ទាញរបស់ខ្លួនជាមួយនឹងប្រទេសកាន់តែច្រើនឡើងដែលចូលរួមក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) និងក្លាយជាដៃគូរបស់អាស៊ាន ដែលបង្ហាញពីការទទួលស្គាល់យ៉ាងទូលំទូលាយនូវបទដ្ឋាននិងតម្លៃរបស់អាស៊ាន។

ក្រៅពីលទ្ធផលដែលសម្រេចបាន រដ្ឋមន្ត្រីការបរទេស Retno បានលើកឡើងថា អាស៊ាននៅតែប្រឈមមុខនឹងបញ្ហាមួយចំនួន រួមទាំងស្ថានការណ៍នៅមីយ៉ាន់ម៉ា ដែលឥណ្ឌូណេស៊ីក្នុងឋានៈជាប្រធានអាស៊ាន កំពុងព្យាយាមជំរុញដំណោះស្រាយរួមមួយ។ លោកស្រីក៏បានសង្កត់ធ្ងន់ថា អាស៊ានអាចឈានទៅមុខដោយកម្លាំងពេញលេញ ប្រសិនបើខ្លួនអាចធានាបាននូវដំណោះស្រាយសន្តិភាពនិងយូរអង្វែង នៅក្នុងប្រទេសមីយ៉ាន់ម៉ា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់យោធភូមិភាគទី៩

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់យោធភូមិភាគទី៩

បន្តកម្មវិធីការងារនៅបណ្តាខេត្តភាគខាងត្បូង នាព្រឹកថ្ងៃទី១៦ ខែមករា ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋាននិងកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៩។

Top