• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន ២០២០៖ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៥

នាយប់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ នាយករដ្ឋ មន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ប្រទេសចូលរួម EAS  និងអគ្គលេខាធិការអាស៊ានលោក Lim Jock Hoi។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) តាមប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីរដ្ឋធានីហាណូយ



អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres និងប្រធានធនាគារពិភព លោក លោក David Malpass ត្រូវបានអញ្ជើញបង្ហាញពីកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងការរីករាលដាលនៃកូវីដ ១៩ និងជំរុញការស្តារឡើងវិញសេដ្ឋកិច្ចពិភពលោកប្រកបដោយ ចីរភាព។

នៅក្នុងសុន្ទរកថាបើក នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងឋានៈនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS)។ ដោយយកអាស៊ានជាមជ្ឈភាព យកការសន្ទនានិងកិច្ចសហប្រតិបត្តិការជាបាវចនា បន្ទាប់ពីរយៈពេល ១៥ ឆ្នាំនៃការបង្កលត  EAS គឺជាវេទិកាយុទ្ធសាស្ត្រឈានមុខគេក្នុងតំបន់ ដែលជាកន្លែងសម្រាប់មេដឹកនាំផ្លាស់ប្តូរមតិលើបញ្ហាសំខាន់ៗ ដែលជះឥទ្ធិពលទៅលើសន្តិភាព សន្តិសុខនិងវិបុលភាពក្នុងតំបន់។ នាយករដ្ឋ មន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ដោយមានប្រជាជនចំនួន ៤,៦ ពាន់ លាននាក់និងផលិតផលក្នុងស្រុកសរុបជាង ៥១,៦ ពាន់ពាន់លានដុល្លារអាមេរិកនោះ EAS បានបង្កើតក្របខ័ណ្ឌសមស្របមួយសម្រាប់បណ្តាប្រទេសដើម្បីចែករំលែកផលប្រយោជន៍និងមានការសន្ទនាគ្នាទៅវិញទៅមកក្នុងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ លើសពីនេះទៅទៀត EAS ក៏បានចូលរួមចំណែកក្នុងការបង្កើតនូវវិធីសាស្រ្តរួមមួយចំពោះបញ្ហាដែលកំពុងលេចចេញឡើង ដូចជាការគោរពច្បាប់ ការសន្ទនាដោយស្មោះត្រង់ កិច្ចសហប្រតិបត្តិការដ៏ជាក់ស្តែង ដើម្បីសន្តិភាពនិងស្ថេរភាពរយៈពេលវែងនិងវិបុលភាពប្រកបដោយចីរភាពនៅក្នុងតំបន់នេះ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា នៅក្នុងបរិយាកាសពិភព លោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងស្មុគស្មាញនាពេលបច្ចុប្បន្ន កិច្ចប្រជុំកំពូលអាស៊ីបូព៌ាចាំបាច់ត្រូវលើកកម្ពស់តួនាទីរបស់ខ្លួនជាវេទិកាឈានមុខគេក្នុងការជំរុញការសន្ទនានិងកិច្ចសហប្រតិបត្តិការ ដើម្បីកសាងទំនុកចិត្តយុទ្ធសាស្រ្តរវាងប្រទេសនានា ដោយប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស ដោះស្រាយការលំបាក បង្វែរការប្រឈមមុខដាក់គ្នាទៅជាកិច្ចសហប្រតិបត្តិការ តាមនោះ ចូលរួមចំណែកក្នុងការកំណត់រចនាសម្ព័ន្ធពហុភាគីអន្តរជាតិប្រកបដោយប្រសិទ្ធភាព ដែលមានសមត្ថភាពឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះរាល់បញ្ហាប្រឈមក្នុងតំបន់និងទូទាំងពិភពលោក៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top