• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន - រុស្ស៊ីពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាពនិងជាក់ស្តែង


អាស៊ាន - រុស្ស៊ីពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាពនិងជាក់ស្តែង
 

 នាថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ កិច្ចប្រជុំថ្នាក់ឯកអគ្គរដ្ឋទូតលើកទី ១៧ នៃ       គណៈកម្មាធិការរួម អាស៊ាន - រុស្ស៊ី​ (ARJCC) បាន​ប្រព្រឹត្តទៅនៅទីស្នាក់ការលេខាធិកា​រដ្ឋានអាស៊ានប្រចាំនៅទីក្រុងហ្សាកា​តា (ប្រទេស​ឥណ្ឌូណេស៊ី​) ដោយ ផ្តោតសំដៅលើកា​រពិនិត្យឡើងវិញ និងផ្លាស់ប្តូរវិ​ធាន​ការ​នានា ដើម្បី​ជម្រុញ​អនុវត្ត​គម្រោង​និង​សកម្មភាព​នៃកិច្ចសហប្រតិ​បត្តិការអាស៊ាន - រុស្ស៊ី។
 
ឯកអគ្គរដ្ឋទូត លោក Tran Duc Binh ដែល​ជាប្រធាន​ប្រតិភូ​បេសកកម្ម​អចិន្ត្រៃយ៍​វៀត​ណាម​ប្រចាំ​នៅអាស៊ាន​បានអញ្ជើញ​ចូលរួមកិច្ចប្រជុំនេះ។ នៅក្នុងកិ​ច្ចប្រជុំនេះ បណ្ដាប្រទេ​សសមាជិក​អាស៊ាន​និង​រុស្ស៊ីបាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការដំឡើងនូវទំ​នាក់ទំនងអាស៊ាន - រុស្ស៊ី ធ្វើជាដៃគូយុទ្ធសា​ស្ត្រនាខែវិច្ឆិកាឆ្នាំ ២០១​៨ ក៏ដូច​ជាកត់​សម្គាល់​​លទ្ធផលវិជ្ជមា​នដែលភាគីទាំងពីរសម្រេច​បានក្នុង    វិស័យ​ជាច្រើន​នៃកិច្ច​សហប្រតិបត្តិការ​ក្នុង​ឆ្នាំ​កន្លង​​មក។ ក្នុងការអនុវត្តផែនការសកម្មភាព​គ្រប់ជ្រុងជ្រោយអាស៊ាន - រុស្ស៊ីសម្រាប់ឆ្នាំ ២០១​៦-២០២០​ នោះ​ មាន សកម្មភាពចំនួន ៧៩ ក្នុងចំណោមសកម្មភាពសុរបចំនួន ១៣៩ ដែលត្រូវ​បាន​អនុវត្ត​ក្នុង​វិស័យ​នយោ​បាយ​​ - សន្តិសុខ សេដ្ឋកិច្ច- សង្គម ព្រមទាំង​តភ្ជាប់និងកាត់បន្ថយគម្លាតនៃការអ​ភិវឌ្ឍន៍ផ​ងដែរ។ គ្រប់​សកម្មភាព​និងគម្រោងនៃកិច្ចសហប្រតិបត្តិការ​រវាងភាគីទាំងពីរ ត្រូ​វបាន​អនុវត្តតាមរយៈ​មូលនិធិហិរញ្ញ​វត្ថុភាព​​ជាដៃគូសន្ទ​នារវាងអាស៊ាននិងរុស្ស៊ី ដោយមានការរួ​មវិភាគទាន​ប្រចាំឆ្នាំពី​ភាគីរុស្ស៊ី​ក្នុងទឹក​ប្រាក់​ចំនួន​ ១,៥ លានដុល្លារអាមេរិក​ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top