• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន និងបណ្ដាដៃគូឯកភាពគ្នាជំរុញការចុះហត្ថលេខាលើ RCEP ក្នុងឆ្នាំ២០២០ នៅវៀតណាម


 លោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 
 

ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាម​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ទៅក្នុង​ការ​ពិភាក្សា​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​​លើគ្រប់វិស័យ សំដៅដោះស្រាយការជំពាក់ជំពិនរវា​ងភាគី​ទាក់ទិននានា។
 
នៅ​ក្នុងក្របខ័ណ្ឌននៃសកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ ដែល​បាន​ប្រព្រឹត្តិ​ទៅចាប់​ពី​ថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា នៅខេត្ត Nonthaburi នៃប្រទេសថៃនោះ មេដឹកនាំអាស៊ាន និង​បណ្ដា​ប្រទេស​ដៃ​គូ​ ព្រ​ម​ព្រៀងបញ្ចប់ការចរចាលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៃតំបន់ RCEP ។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមបានរួមចំណែក​យ៉ាងសកម្ម​ទៅក្នុង​ការ​ពិភាក្សា​ដើម្បី​ស្វែង​​រក​​ដំណោះស្រាយលើគ្រប់វិស័យ សំដៅដោះស្រាយការជំពាក់ជំពិ​ន​រវាងភាគីទាក់ទិ​ននានា ខណៈ​ដែល​នៅ​តែ​ធានា​ផល​ប្រយោជន៍ជាតិ សំដៅបញ្ចប់ការចរចាយ៉ាងឆាប់ៗ ឆ្នោះទៅគោលដៅចុះហត្ថ​លេខា​លើកិ​ច្ច​ព្រម​ព្រៀង​នេះ​នៅវៀតណាមនាឆ្នាំ២០២០ ខាងមុខ។ លោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា៖
 
“នេះពិតជាព័ត៌មាន​ល្អនិងសប្បាយរីករាយ មិនត្រឹមតែសម្រាប់អាស៊ានប៉ុណ្ណោះទេ ថែមទាំង​សម្រាប់​ប្រទេស​ជាដៃ​គូចំ​នួន​ ៦ របស់អាស៊ាន ក៏ដូចជាបណ្ដាខឿនសេដ្ឋកិច្ចផ្សេងៗនៅលើពិភពលោកទៀតផង ព្រោះ​ថា​នេះ​គឺ​ជា​​លទ្ធផលជោគជ័យប្រកបដោយអត្ថន័យដ៏ធំធេង ដែលមានទ្រង់ទ្រាយថ្នាក់តំបន់សេដ្ឋកិច្ច ដែល​ទើប​នឹង​បាន​បង្កើត​ថ្មី ក៏ដូចជាដំណើរការចរចាដ៏ស្មុគស្មាញក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ ប្រការនេះ​មាន​អត្ថន័យ​ដ៏ធំ​ធេង​ដល់រចនាសម្ព័ននៃពាណិជ្ជកម្មពិភពលោក ក្នុងបរិបទ ដែលពាណិជ្ជកម្ម​ពិភព​លោក​ជួប​ប្រទះការ​លំ​បាក​ ដោយសារការគាំពារនិយម ព្រមទាំងដាក់ចេញបញ្ហាធំៗស្ដីពីគ្រឹះស្ថាននៃប្រព័ន្ធ ពាណិជ្ជកម្មពហុភាគី។ ការ​បង្កើត​រចនា​សម្ព័ន្ធសេដ្ឋកិច្ចនិងពាណិជ្ជកម្មថ្មីនៅតំបន់សំខាន់ៗនៅលើពិភពលោកដែលបានចែងក្នុង RCEP នឹងបន្ត​ពង្រឹង និងពង្រីកនិន្នាការសាកលភាវូបនីយកម្ម តាមទិស សេរីភាវូបនីយកម្មពាណិជ្ជកម្ម ក៏ដូចជានាំ​​មកនូវផលប្រយោជន៍ដូចគ្នាសម្រាប់បណ្ដាប្រទេស ជាពិសេសគឺបណ្ដាប្រទេស​កំពុង​អភិវឌ្ឍន៍​ផង​ដែរ​”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

រឹតបន្តឹងថែមទៀតទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីពិសេសវៀតណាម-គុយបា

រឹតបន្តឹងថែមទៀតទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីពិសេសវៀតណាម-គុយបា

បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលគោរព ហើយ មានបំណងចង់បន្តរឹតបន្តឹងថែមទៀតទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីពិសេសជាមួយបក្ស រដ្ឋ និងប្រជាជនគុយបា។

Top