• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន - ចិនបង្កើនកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់នឹងជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា COVID-19

នាថ្ងៃទី ២០ ខែកុម្ភះ នៅទីក្រុងវៀងចន្ទន៍នៃប្រទេសឡាវ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមក លោក Pham Binh Minh រួមជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ានដទៃទៀត និងសមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានចូលរួមកិច្ចប្រជុំពិសេសនៃរដ្ឋមន្រ្តីការបរទេសអាស៊ាន - ចិន ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធនឹងជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា COVID -19។
 

រដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកអាស៊ានទាំង ១០ អគ្គលេខាធិការអាស៊ាននិងរដ្ឋមន្ត្រីការបរទេសចិន ថតរូបអនុស្សាវរីយ៍ (រូបថតៈ TTXVN)


អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh ក្នុងនាមជាប្រធានអាស៊ាន បានចែករំលែកអំពីការខិតខំប្រឹងប្រែងរបស់អាស៊ានឲ្យទាន់ពេលវេលា និងស្រុះចិត្តគំនិតរបស់អាស៊ាន  ក៏ដូចជាកិច្ចសហការជាមួយដៃគូក្នុងការប្រយុទ្ធទប់ទល់ជាមួយជំងឺរាតត្បាតនេះ។ ទន្ទឹមជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តីបានជម្រាបអង្គប្រជុំអំពីលទ្ធផលនៃការគ្រប់គ្រងជំងឺរាត ត្បាតរបស់វៀតណាមនិងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់វៀតណាមជាមួយចិន ក្នុងរយៈពេលកន្លងមក។ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមនឹងបន្តជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅក្នុងអាស៊ាន និងរវាងអាស៊ានជាមួយដៃគូនានា ជាពិសេសគឺចិន ព្រមទាំងមានជំនឿថា ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់និងប្រតិបត្តិទាន់ពេលវេលារបស់រដ្ឋាភិបាលនិងប្រជាជននោះ ពិតណាស់ថា COVID-19 នឹងត្រូវរុញថយក្រោយ ហើយសកម្មភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម-វិនិយោគ និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន នឹងវិលមករកភាពប្រក្រតីវិញយ៉ាងឆាប់ៗនេះជាក់ជាពុំខាន។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន - ចិន បានអនុម័តលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្រ្តីពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - ចិនស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធទប់ទល់ទៅនឹង COVID-19៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top