• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានសហប្រតិបត្តិការយ៉ាងសកម្មសំដៅបង្រួញគំលាតអភិវឌ្ឍន៍រវាងប្រទេសជាសមាជិកនានា


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អាស៊ាន លោក  Nguyen Hoanh Nam  

កិច្ចសហប្រតិបត្តិការបង្រួញគំលាតអភិវឌ្ឍន៍ក្នុងអាស៊ានក្នុងរយៈពេលកន្លងទៅទទួលបានការបោះជំហានវិជ្ជមាន​។ នេះគឺជាការវាយតំលៃរួមរបស់ប្រទេសជាសមាជិកនានានៃក្រុមទទួលបន្ទុកការផ្តើមគំនិតតភ្ជាប់អាស៊ាន (IAI) នៅសម័យប្រជុំលើកទី ៥៣ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ​នៅអាស៊ាន លោក Nguyen Hoanh Nam នាសប្តាហ៍កន្លងទៅនៅទីក្រុង Jakarta ឥណ្ឌូណេស៊ី។ គណៈប្រតិភូវៀត​ណាមប្រចាំនៅអាស៊ានបានផ្តើមឡើងវិធានការជាច្រើនសំដៅលើកកំពស់ការងារព័ត៌មានសហការក៏ដូច​ជា​​កំណត់ច្បាស់នូវតួនាទីនិងការទទួលខុសត្រូវនៃបណ្ដាស្ថាប័នជំនាញរបស់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ានិង វៀតណាម (CMLV) ក្នុងការអនុវត្ត IAI។ បណ្ដាលទ្ធផលនេះបានជួយកសាងក្របខ័ណ្ឌនិងបង្កលក្ខណៈងាយស្រួល​សំរាប់ដំណើរការអនុវត្តផែនការការងារ IAI នាឆ្នាំបន្ត។ ត្រូវបានអនុម័តនៅសន្និសីទជាន់ខ្ពស់អាស៊ានលើក​ទី ២៨ នាខែកញ្ញា ឆ្នាំ២០១៦ ផែនការការងារអនុវត្តការផ្តើមគំនិតតភ្ជាប់អាស៊ាន (IAI) លើកទី ៣ កំណត់វិស័យ អាទិភាពក្នុងកិច្ចសហប្រតិបត្តិការបង្រួញគំលាតអភិវឌ្ឍន៍ដំណាក់កាល២០១៦-២០២០ រួមមាន៖ ស្បៀងអាហារនិងកសិកម្ម បង្កភាពងាយស្រួលពាណិជ្ជកម្ម ការអភិវឌ្ឍន៍សហគ្រាសខ្នាតតូចនិងមធ្យម តូចតាច (MSMEs) អប់រំ សុខភិបាលនិង សុខុមាលភាពសង្គម៕

តាម VOV5 -​ វិទ្យុសម្លេង​វៀណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

នៅរសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់ «សាលាមិត្តភាព​កម្ពុជា-វៀត​ណាម »។

Top