• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានសហប្រតិបត្តិការគ្នារុញថយក្រោយកូវីដ-១៩


 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh (រូបថត៖ TTXVN)
 

នៅថ្ងៃ​ទី១៤ ខែមេសា ឆ្នាំ២០២០ វៀតណាមនឹងអញ្ជើញធ្វើជាអធិបតីនៅ កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស​និង​កិច្ច​ប្រជុំកំពូល​អាស៊ាន+៣ ពិសេស (រួម មានចិន ជប៉ុន និងកូរ៉េខាងត្បូង) អំពីជំងឺឆ្លង កូវីដ-១៩។ អង្គប្រជុំនឹង​ពិភាក្សា ចាត់វិធានការ គំនិតផ្ដួចផ្ដើមជាក់លាក់ ដើម្បីជំរុញថែមទៀតនូវកិច្ចសហ ប្រតិបតិ្តការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺឆ្លង ព្រមទាំងធានាការអភិវឌ្ឍប្រកប ដោយភាពស្វាហាប់ ចីរភាពនៃតំបន់ក្នុង​រយៈ​ពេល​យូរ​អង្វែង​ផងដែរ។
 
កិច្ចប្រជុំកំពូល​ពិសេសអាស៊ាន គ្រោងនឹងចេញសេចក្ដីថ្លែងការណ៍រួម ស្ដីពីជំងឺឆ្លងកូវីដ-១៩ ក្នុងនោះសន្យាលើ​ការបន្ត​ប្រយុទ្ធ​ប្រឆាំង​ប្រកបដោយ ប្រសិទ្ធភាពនឹងជំងឺឆ្លងតាមអភិក្រ​មដ៏ឯកភាព ពហុផ្នែក ពហុភាគី ​និង​ពាក់​​ព័ន្ធដល់សហគមន៍អាស៊ានទាំងអស់។ ក្នុងពេលជាមួយគ្នានោះ កិច្ចប្រជុំ កំពូលពិសេសអាស៊ាន+៣ ក៏​គ្រោង​នឹងចេញសេចក្ដីថ្លែងការណ៍រួមស្ដីពី កូវីដ-១៩ ក្នុងនោះអះ​អាង​លើការ​សន្យារួម​សំដៅ​បង្កើន​កិច្ច​សហប្រតិ​បតិ្ត​​ការ សាមគ្គីភាព និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងអាស៊ានជាមួយ ប្រទេសជាដៃគូទាំង៣ ក្នុងការ​គ្រប់គ្រង ប្រយុទ្ធប្រឆាំង ហើយទប់ទល់នឹង ផលប៉ះពាល់នៃជំងឺនេះទៅលើសេដ្ឋកិច្ចសង្គម។
 
ក្នុងឱកាស​នេះដែរ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេសវៀត ណាមលោក Pham Binh Minh បានមាន​អត្ថបទ​សរសេរក្រោមចំណងជើង ថា “កិច្ចសហប្រតិបតិ្តការអាស៊ានរុញថយក្រោយ កូវីដ-១៩៖ សាមគ្គីភាពជា កម្លាំង​ពលំ”។ អត្ថបទសរសេរនេះបានសង្កត់ធ្ងន់ថា នៅអាស៊ីអាគ្នេយ៍ក៏ដូចជា ទូទាំងពិភពលោក រដ្ឋាភិបាល​នានា​និង​ប្រជាជនកំពុងអនុវត្តសកម្មភាព យ៉ាងប្ដូរផ្ដាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវរួមនេះ។ ជាពិសេស​ ប្រទេសជាសមាជិកអាស៊ានទាំងអស់បានយកចិត្តទុកដាក់ ជួយឧបត្ថម្ភគ្នា ទៅវិញទៅមក សំដៅបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋអាស៊ាននៅ ប្រទេសខ្លួន។ ប្រការ​នេះបាន​សរឲ្យ​ឃើញនូវ​ស្មារតី​សាមគ្គី​ភាព​ កិ​ច្ចសហ ប្រតិបតិ្តការអន្តរជាតិជាកត្តាដ៏ចាំបាច់ជាងពេ​លណាៗទាំងអស់៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top