• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានលើកតម្កើង សាលារៀនអេកូឡូស៊ីចំនួនពីរនិងម្ចាស់ជើងឯកអេកូឡូស៊ី វ័យក្មេងចំនួនពីរនាក់របស់វៀតណាម

វៀតណាមមានសាលារៀនអេកូឡូស៊ីតចំនួនពីរ និងជើងឯកអេកូវ័យក្មេងចំនួនពីរ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានលើកតម្កើងនៅក្នុងកម្មវិធីពានរង្វាន់សាលារៀនអេកូឡូស៊ីអាស៊ាន(ASEAN Eco-schools Award) និងពានរង្វាន់ជើងឯកអេកូឡូស៊ីវ័យក្មេងអាស៊ាន (AYECA) ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី ១៧ ដែលបានប្រព្រឹត្តិទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី ២៣ ខែសីហា។
បេក្ខជនថតរូបជុំគ្នាក្នុងពិធីប្រគល់ពានរង្វាន់ជើងឯកអេកូលូស៊ីវ័យក្មេងអាស៊ាន។ រូបថត៖ VNA

សាលារៀនចំនួនពីរដែលត្រូវបានលើកតម្កើងនោះ រួមមានសាលាបឋមសិក្សា Nhon Nghia ១ ទីក្រុង Can Tho និងអនុវិទ្យាល័យ Yen Lac ខេត្ត Vinh Phuc

នៅក្នុងពិធីប្រគល់ពានរង្វាន់ឆ្នាំនេះដែរ សិល្បករ Nguyen Hong Minh ត្រូវបានលើកតម្កើងជាម្ចាស់ជើងឯកអេកូឡូស៊ីវ័យក្មេងអាស៊ានសម្រាប់អាយុពេញវ័យ ហើយសិល្បករ Nguyen Chau Bao ប្រធានក្រុម Act-Now ត្រូវបានលើកតម្កើងសម្រាប់យុវវ័យផងដែរ។

ពានរង្វាន់សាលារៀនអេកូឡូស៊ីអាស៊ាន និងពានរង្វាន់ជើងឯកអេកូឡូស៊ីវ័យក្មេង ត្រូវបានធ្វើឡើងជារៀងរាល់បួនឆ្នាំម្តង ដោយបានលើកតម្កើងសាលាបឋមសិក្សា និងមធ្យមសិក្សា និងបុគ្គលវ័យក្មេងមកពីបណ្តាប្រទេសអាស៊ាន ជាមួយនឹងសមិទ្ធិផលឆ្នើមក្នុងសកម្មភាពអប់រំបរិស្ថាន។ មកទល់ពេលនេះ វៀតណាមមានសាលារៀនចំនួន ៨ ដែលទទួលបានកិត្តិនាមជា សាលារៀនអេកូអាស៊ាន និងជើងឯកអេកូវ័យក្មេងអាស៊ានចំនួន ៤៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អេមីរ៉ាតអារ៉ាប់រួមប្តេជ្ញាជួយឧបត្ថម្ភវៀតណាមឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខថាមពល

អេមីរ៉ាតអារ៉ាប់រួមប្តេជ្ញាជួយឧបត្ថម្ភវៀតណាមឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខថាមពល

នារសៀលថ្ងៃទី១៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត អេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅវៀតណាម គឺលោក Bader Abdullah Almatrooshi។

Top