• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានបានឯកភាពបង្កើតមូលនិធិសំរាប់ការទប់ស្កាត់ជំងឺរាតត្បាត Covid-19

នាថ្ងៃទី ៩ ខែមេសា រដ្ឋមន្រ្តីការបរទេសអាស៊ានបានឯកភាពគ្នាបង្កើតមូលនិធិស្តីពីការទប់ទល់នឹងជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ Covid-19 ដើម្បីរួមដៃគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏គ្រោះថ្នាក់នេះផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំតាមអនឡាញ់របស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ២៥ ស្តីពីជំងឺ Covid-19 ដោយបញ្ជាក់ថារដ្ឋមន្រ្តីទាំងអស់បាន«ឯកភាពគ្នាបង្កើតមូលនិធិស្តីពីការទប់ស្កាត់ជំងឺរាតត្បាត Covid-19 របស់អាស៊ានដោយមានគោលដៅប្រមូលប្រភពធនធានផ្នែកហិរញ្ញវត្ថុ ដើម្បីដោះស្រាយកង្វះខាតនៃការផ្គត់ផ្គង់ខាងសុខាភិបាលនិងជួយអភិវឌ្ឍន៍ការស្រាវជ្រាវថ្នាំព្យាបាលនិងវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ក៏ដូចជាត្រៀមខ្លួនជាស្រេចប្រតិកម្មជាបន្ទាន់នាពេលអនាគត»ផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍ពោលខាងលើនេះ រដ្ឋមន្រ្តីទាំងអស់ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីទប់ស្កាត់ជំងឺ Covid-19 រួមទាំងរាល់ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនិងសង្គមដែលជំងឺរាតត្បាតសកលនេះបង្កឡើងក្នុងតំបន់ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឆ្នាំ២០២៦៖ ចំណាយថវិការជិត ៤ ពាន់លានដុល្លារអាមេរិកសម្រាប់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

ឆ្នាំ២០២៦៖ ចំណាយថវិការជិត ៤ ពាន់លានដុល្លារអាមេរិកសម្រាប់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការអភិវឌ្ឍវិទ្យា សាស្ត្រ និងបច្ចេកវិទ្យាឱ្យមានល្បឿនលឿន រឹងមាំ ប៉ុន្តែមាននិរន្តរភាព ហើយអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ប៉ុន្តែមានសុវត្ថិភាព។

Top