• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាននិង​ជប៉ុនបាន​ប្តេជ្ញា លើក​កំពស់​ទំ​នាក់​ទំ​នង​ភាពជាដៃគូ

នាថ្ងៃទី ២៥ ខែមីនា នៅទីក្រុងហ្សាកាតា(ឥណ្ឌូនេស៊ី) បានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន-ជប៉ុន ភាគីទាំងពីរបានសង្កត់ធ្ងន់លើការប្តេជ្ញារបស់ខ្លួន លើកកម្ពស់ទំនាក់ទំនងភាពជាដៃគូបន្ថែមទៀត ដើម្បីឆ្ពោះទៅខួបលើកទី ៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងអាស៊ាន-ជប៉ុន នៅឆ្នាំ២០២៣។
  ប្រភព៖ thediplomat.com  

នាថ្ងៃទី ២៥ ខែមីនា នៅទីក្រុងហ្សាកាតា(ឥណ្ឌូនេស៊ី) បានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន-ជប៉ុន ភាគីទាំងពីរបានសង្កត់ធ្ងន់លើការប្តេជ្ញារបស់ខ្លួន លើកកម្ពស់ទំនាក់ទំនងភាពជាដៃគូបន្ថែមទៀត ដើម្បីឆ្ពោះទៅខួបលើកទី ៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងអាស៊ាន-ជប៉ុន នៅឆ្នាំ២០២៣។ 

ភាគីទាំងពីរបានឯកភាពគ្នា បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលបានយកចិត្តទុកដាក់ដូចគ្នា ដូចជាពាណិជ្ជកម្មនិងវិនិយោគ ទេសចរណ៍ ការគ្រប់គ្រងគ្រោះមហន្តរាយ សុខាភិបាល ជំនួយមនុស្សធម៌ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទីក្រុងឆ្លាតវៃ សន្តិសុខបណ្តាញអ៊ីនធឺណែត ការតភ្ជាប់និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ក៏ដូចជាការស្តារឡើងវិញក្នុងតំបន់បន្ទាប់ពីជំងឺរាតត្បាត កូវីដ-១៩ ត្រូវបានគ្រប់គ្រង; ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត រួមទាំងការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

ដោយបានផ្លាស់ប្តូរយោបល់ស្តីពីការវិវឌ្ឍនៅអាស៊ាននិងជប៉ុន ក៏ដូចជាបញ្ហាដែលសហគមន៍អន្តរជាតិនិងតំបន់មានការយកចិត្តទុកដាក់ដូចគ្នា ប្រទេសជប៉ុនបានអះអាងសារជាថ្មីអំពីការគាំទ្ររបស់ខ្លួនលើចក្ខុវិស័យរបស់អាស៊ានចំពោះតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក (AOIP)។ ភាគីទាំងពីរក៏បានយល់ព្រម ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងអាស៊ាន-ជប៉ុនលើវិស័យចំនួនបួនដែលបានចែងនៅក្នុង AOIP ស្របតាមសេចក្តីថ្លែងការណ៍រួមអាស៊ាន-ជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការ AOIP ដែលត្រូវបានថ្នាក់ដឹកនៃភាគីទាំងពីរអនុម័តកាលពីឆ្នាំ ២០២០៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top