• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាននិងដៃគូបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញពាណិជ្ជកម្មនិងវិនិយោគ

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៥២ និងសន្និសីទពាក់ព័ន្ធនានា (AEM-52) នាព្រឹកថ្ងៃទី ២៩ ខែសីហា (តាមម៉ោងនៅវៀតណាម) រដ្ឋមន្រ្តីសេដ្ឋកិច្ចនៃបណ្តាប្រទេសសមាជិកអាស៊ាន បានចូលរួមវគ្គពិគ្រោះយោបល់តាមប្រព័ន្ធវីដេអូស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាននិងកាណាដា។

ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ (រូបថត៖ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម)


ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានសង្កត់ធ្ងន់ថា៖ «កាណាដាជានិច្ចកាលជាដៃគូសន្ទនាដ៏សំខាន់របស់អាស៊ាន។ការធ្វើពាណិជ្ជកម្មទំនិញរវាងប្រទេសទាំងពីរបានកើនឡើយយ៉ាងស្ថិរភាពក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ហើយភាគីទាំងពីរបានទទួលស្គាល់នូវឱកាសជាច្រើន នៅពេលដែលភាគីទាំងពីរសហការជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀតក្នុងវិស័យសេដ្ឋកិច្ច។ ទំហំពាណិជ្ជកម្មទំនិញរវាងភាគីទាំងពីរសម្រេចបាន ៧០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ ។ ឆ្នាំនេះគឺជាឆ្នាំដ៏លំបាកមួយនៅក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅនិងសេដ្ឋកិច្ច-សង្គមរបស់ប្រទេស   នីមួយៗ។ ក្នុងបរិបទនោះ ភាគីទាំងពីរចាំបាច់ត្រូវរក្សាការតភ្ជាប់ និងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបនឹងវិបត្តិនេះ»។

រិឯខ្លួនវិញ រដ្ឋមន្រ្តីក្រសួងធុរកិច្ចខ្នាតតូច ជម្រុញពាណិជ្ជកម្ម និងពាណិជ្ជកម្មអន្តរជាតិរបស់កាណាដាលោកស្រី Mary Ng បានឲ្យដឹងថាប្រទេសកាណាដាមានបំណងចង់បន្តក្លាយជាគោលដៅសម្រាប់វិនិយោគិនអាស៊ាន ហើយភាគីទាំងពីរនឹង រួមគ្នាកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អង្គភាពអាជីវកម្មនិងប្រជាជនផងដែរ។

គួរបញ្ជាក់ថានាយប់ថ្ងៃទី ២៨ ខែសីហា រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានជួបប្រជុំគ្នាលើកទី ៨ ជាមួយដៃគូបរទេសនៅតំបន់អាស៊ីខាងកើតផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីទាំងឡាយបានអះអាងពីការប្តេជ្ញាចិត្តក្នុងការជំរុញពាណិជ្ជកម្មនិងការវិនិយោគនៅក្នុងតំបន់ ជាពិសេសសម្រាប់ទំនិញនិងសេវាកម្មសំខាន់ៗ ដូចជា   សុខាភិបាល វ៉ាក់សាំង និងស្បៀងអាហារជាដើម។ទន្ទឹមនឹងនេះដែរ រដ្ឋមន្រ្តីទាំងអស់ក៏បានកោតសរសើរចំពោះការគាំទ្ររបស់តំបន់ក្នុងការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបានសន្យាសហការគ្នា ដើម្បីធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោកឲ្យបានល្អបំផុត ដើម្បីប្រព័ន្ធពាណិជ្ជកម្មពហុភាគីមួយប្រកបដោយនិរន្តរភាពផងដែរ៕

  

តាម VOV5- វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top