• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាននិងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩

នៅក្នុងកិច្ចសន្ទនានេះ បណ្ដាអ្នកជំនាញជាតិ និងអន្តរជាតិបានធ្វើការវិភាគអំពីផលប៉ះពាល់ ផ្សេងៗគ្នានៃជំងឺរាតត្បាតកូវីដ ១៩ចំពោះបណ្ដាប្រទេសក្នុងប្លុកអាស៊ាន របៀបឆ្លើយតបនឹងជំងឺរាតត្បាតរបស់បណ្ដាប្រទេស កិច្ចសហប្រតិបត្តិការរបស់អាស៊ានក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត។

លោកស្រី Caitlin Wiesen ប្រធានតំណាងនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅប្រទេសវៀតណាម ដែលបានអញ្ជើញចូលរួមកិច្ចសន្ទនា (រូបថត៖ VNA)

លោកស្រី Caitlin Wiesen ប្រធានតំណាងនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅប្រទេសវៀតណាម ដែលបានអញ្ជើញចូលរួមកិច្ចសន្ទនា (រូបថត៖ VNA)


នាថ្ងៃទី ២៦ ឧសភា មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្រ្ត (សាកលវិទ្យាល័យជាតិហាណូយ) បានរួមសហការជាមួយអង្គការ  Konrad Adenauer Stiftung (សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់) រៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូក្រោមប្រធានបទ“ អាស៊ាន និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ”។

នៅក្នុងកិច្ចសន្ទនានេះ បណ្ដាអ្នកជំនាញជាតិនិងអន្តរជាតិបានធ្វើការវិភាគអំពីផលប៉ះពាល់ផ្សេងៗគ្នានៃជំងឺរាតត្បាតកូវីដ ១៩ ចំពោះបណ្ដាប្រទេសក្នុងប្លុកអាស៊ាន របៀបឆ្លើយតបនឹងជំងឺរាតត្បាតរបស់បណ្ដាប្រទេស កិច្ចសហប្រតិបត្តិការរបស់អាស៊ានក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត។ យោងតាមបណ្ដាអ្នកជំនាញថា ដើម្បីគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ នោះ បណ្ដាប្រទេសជាសមាជិកអាស៊ានចាំបាច់ត្រូវឆ្ពោះទៅរកការទទួលប្រភពវ៉ាក់សាំងដើម្បីចាក់ជូនប្រជាជនក្នុងទ្រង់ទ្រាយធំ សំដៅទទួលបានភាពស៊ាំសហគមន៍ចំពោះជំងឺនៅឆ្នាំ២០២២។ ទន្ទឹមនឹងនេះស្វែងរកដំណោះស្រាយឆ្លើយតប បណ្ដាកញ្ចប់ជំរុញសេដ្ឋកិច្ច និងសង្ឈឹមថាអាចលុបចោលវិធានការបិទខ្ទប់ រក្សាគម្លាតសង្គម ស្ដារសកម្មភាពសេដ្ឋកិច្ចឡើងវិញនាពេលខ្លីខាងមុខផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានគណៈកម្មាធិការឃោសនាអប់រំនិងចលនាមហាជនមជ្ឈិមអញ្ជើញជូនពរសមាគមពុទ្ធសាសនាវៀតណាមក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា

ប្រធានគណៈកម្មាធិការឃោសនាអប់រំនិងចលនាមហាជនមជ្ឈិមអញ្ជើញជូនពរសមាគមពុទ្ធសាសនាវៀតណាមក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា

នារសៀលថ្ងៃទី ២២ ឧសភា នៅវត្តក្វាន់ស៊ឺ (ហាណូយ) សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការឃោសនាអប់រំនិងចលនាមហាជនមជ្ឈិម លោក ទ្រុញ វ៉ាន់ ក្វៀត បានអញ្ជើញទៅទស្សនានិងជូនពរដល់មជ្ឈិមសមាគមពុទ្ធសាសនាវៀតណាម ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា (ប្រតិទិនព្រះពុទ្ធ ២៥៧០ - ប្រតិទិនសកល ២០២៦)។

Top