• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាននិងកាណាដាបញ្ជាក់ពីទំនាក់ទំនងភាពជាដៃគូកាន់តែរីកចម្រើន

រដ្ឋមន្ត្រីការបរទេសកាណាដា និងអាស៊ាន CPR បានកត់សម្គាល់នូវ ការរួមវិភាគទានដ៏សំខាន់របស់កាណាដាទៅក្នុងសសរស្តម្ភទាំងបីនៃសហគមន៍ អាស៊ាន រួមទាំងអាហារូបករណ៍កាណាដា-អាស៊ាន និងការផ្លាស់ប្តូរការអប់រំសម្រាប់ ការអភិវឌ្ឍ; ការជួយគាំទ្រដ៏ខ្លាំងក្លាដើម្បីជំរុញរបៀបវារៈស្ដីអំពីស្ត្រី សន្តិភាព និងសន្តិសុខ តាមរយៈវេទិកាតំបន់អាស៊ាន និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ; និងការចរចាឆ្ពោះទៅ រកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដាផងដែរ។
  រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Mélanie Joly។ (រូបថត៖ AFP/TTXVN)  

កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងអូតាវ៉ា រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Mélanie Joly បានជួបពិភាក្សាជាមួយលោក Michael Tene អគ្គលេខាធិការ រងនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទទួលបន្ទុកសហគមន៍ នយោបាយ-សន្តិសុខអាស៊ាន និងគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍អាស៊ាន (ASEAN CPR)។ រដ្ឋមន្ត្រីការបរទេសកាណាដា និងអាស៊ាន CPR បានកត់សម្គាល់នូវ ការរួមវិភាគទានដ៏សំខាន់របស់កាណាដាទៅក្នុងសសរស្តម្ភទាំងបីនៃសហគមន៍ អាស៊ាន រួមទាំងអាហារូបករណ៍កាណាដា-អាស៊ាន និងការផ្លាស់ប្តូរការអប់រំសម្រាប់ ការអភិវឌ្ឍ; ការជួយគាំទ្រដ៏ខ្លាំងក្លាដើម្បីជំរុញរបៀបវារៈស្ដីអំពីស្ត្រី សន្តិភាព និងសន្តិសុខ តាមរយៈវេទិកាតំបន់អាស៊ាន និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ; និងការចរចាឆ្ពោះទៅ រកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដាផងដែរ។

លោកស្រី Joly បានសង្កត់ធ្ងន់លើការសន្យារបស់កាណាដាចំពោះតំបន់មហា សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកសេរី បើកចំហ និងបរិយាប័ន្ន ហើយចែករំលែកចក្ខុវិស័យ របស់រដ្ឋាភិបាលកាណាដាស្ដីពីយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកដ៏ទូលំ ទូលាយ។ យុទ្ធសាស្ត្ររបស់ទីក្រុងអូតតាវ៉ា បានសង្កត់ធ្ងន់លើសារៈសំខាន់របស់ អាស៊ាន រួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូការទូត សេដ្ឋកិច្ច និងការពារជាតិ ហើយជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅ ក្នុងតំបន់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បើកពិធីបុណ្យវិហារ Huyen Tran៖ តបស្នងសងគុណចំពោះបុព្វការីជនដែលមានគុណូបការៈចំពោះប្រទេសជាតិ

បើកពិធីបុណ្យវិហារ Huyen Tran៖ តបស្នងសងគុណចំពោះបុព្វការីជនដែលមានគុណូបការៈចំពោះប្រទេសជាតិ

នេះគឺជាសកម្មភាពប្រចាំឆ្នាំនៃពិធីបុណ្យនិទាឃរដូវក្នុងក្របខ័ណ្ឌនៃមហោស្រព Hue ២០២៣។

Top