• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានជាកត្តាសំខាន់ចំពោះសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពនៅអាស៊ីអាគ្នេយ៍


 ឈុតសម្ដែងសិល្បៈក្នុងពិធីរំលឹកខួប (រូបថត៖ hcmcpc.org.vn)

 នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០១៨ នៅទីក្រុងហូជីមិញ តំណាងស្ថានកុងស៊ុលបណ្ដា ប្រទេស​អាស៊ាន​ប្រចាំ​ទីក្រុង​ បាន​អញ្ជើញ​ចូលរួមពិធីរំលឹកខួបលើក​ទី៥១ទិវា បង្កើតសមាគមន៍​បណ្ដាប្រជាជាតិ​អាស៊ីអាគ្នេយ៍។​
 
នៅពិធី​នេះ លោកស្រី Leow Siu Lin អគ្គកុងស៊ុលសឹង្ហបុរី​ ជាប្រទេសដែលកំពុងកាន់តំណែងជា​ប្រធានប្ដូរ​វែន អាស៊ាន​ បានឲ្យដឹងថា ក្នុងឆ្នាំនេះ ​ប្រទេសសឹង្ហបុរីបានជ្រើសរើសប្រធានបទ​ “ខ្លួនទីពឹងខ្លួន” និ​ង “ផ្លាស់​ប្ដូរ​ថ្មី”​ ដើម្បីកសាងអាស៊ានក្លាយទៅជា​អង្គការសាមគ្គី ភាពដែលមាន​លទ្ធភាព​ទប់ទល់​នឹង​អស្ថិរភាព​ខាងភូមិ​សាស្ត្រនយោបាយ​ប្រកបដោយប្រសិទ្ធភាពជាងមុន ក៏ដូចជាត្រៀមរៀបចំប្រឈមមុខនឹង​ឱកាសនិងការ សាកល្បងនៃបដិវត្តន៍​៤.០ ប្រឆាំងនឹងការគំរាមកំហែងរួមដូចជាលទ្ធិ​ភេរវកម្ម អំពើហឹង្សាជ្រុលនិយម ប​ទល្មើស​ឆ្លង​ដែន គ្រោះធម្មជាតិនិងបម្រែបម្រួលអាកាស ធាតុ។ លោ​កស្រី Leow Siu Lin បានសង្កត់ធ្ងន់ថា​៖
 
“នាបច្ចុប្បន្ន យើងបានសម្រេចបញ្ជីឈ្មោះទីក្រុងទាំង២៦ដែលចូលរួមក្នុង កម្មវិធីធ្វើពិសោធន៍នេះ ក្នុង​នោះ​មាន​​ទីក្រុងហូជីមិញ ទីក្រុងហាណូយនិង ទីក្រុង​ដាណាំងរបស់វៀតណាម។ រូបសណ្ឋាន​នេះជា​គ្រឹះស្ថាន​ដើម្បី​បង្កើន​​កិច្ច សហប្រតិបតិ្តការរវាងទីក្រុងនានា​ក្នុងប្លុកអាស៊ាន ឆ្ពោះទៅគោលដៅរួមគឺកសា​ង ទីក្រុង​ឆ្លាត​វៃនិង​​អភិវឌ្ឍន៍​ទីក្រុងដោយចីរភាព លើកស្ទួយបរិយាកាស​រស់នៅ និង បង្កើនឱកាស​ធ្វើអាជីវកម្ម​សម្រាប់​ប្រជាជន​អាស៊ាន​រាប់លាននាក់”។
 
ក្នុងឱកាស​នេះ អាហារូបករណ៍ចំនួន៣០ចំណែកត្រូវបានប្រគល់ជូនសិស្សា នុសិស្សនិងនិស្សិត​ក្រីក្រ​ប៉ុន្តែ​រៀន​សូត្រ​ពូកែនៅ​ទីក្រុងហូជីមិញ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាម-ទួរគីដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិត ៤ ពាន់លានដុល្លារអាមេរិក

វៀតណាម-ទួរគីដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិត ៤ ពាន់លានដុល្លារអាមេរិក

នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ (ម៉ោងក្នុងស្រុក) នៅប្រទេសទួរគី នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងអនុប្រធានាធិបតីទួរគី លោក Cevdet Yilmaz បានចូលរួមសន្និសីទសារព័ត៌មានរួមបន្ទាប់ពីជំនួបពិភាក្សាការងារ។

Top