• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានឆ្នាំ២០២០៖ កាសែតសឹង្ហបុរីលើកឡើងពីជោគជ័យរបស់វៀតណាម


ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម លោកស្រី Catherine Wong (ប្រភព៖ straitstimes.com.)
 

កាសែត Straits Times (ប្រទេសសិង្ហបុរី) កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា “រឿងជោគជ័យរបស់វៀតណាម កំពុងទទួលការយកចិត្តទុកដាក់នៅមុនកិច្ចប្រជុំកំពូលអាស៊ាន” ( Vietnam’s success story in spotlight ahead of Asean Summit”) ។

អ្នកនិពន្ធនៃអត្ថបទនេះបានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនៅទីក្រុងហាណូយ រឿងជោគជ័យផ្នែកសេដ្ឋកិច្ចរបស់វៀតណាម ក៏ជាប្រធានបទដែលទទួលការយកចិត្តទុកដាក់ខ្ពស់ពីសហគមន៍អន្តរជាតិផងដែរ។ ជាក់ស្តែង សេដ្ឋកិច្ចវៀតណាមមាន “កំណើន” យ៉ាងខ្លាំងក្លាក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក ដោយមានអត្រាកំណើនពី ៥% ទៅ ៧% ក្នុងមួយឆ្នាំ។ វិនិយោគិនបរទេសក៏មានការចាប់អារម្មណ៍ពិសេសចំពោះវណ្ណៈកណ្តាលដែលកំពុងរីកចម្រើន ក៏ដូចជាវិស័យឯកជនកាន់តែមានភាពស្វាហាប់ និងមានចំនួនប្រជាជនវ័យក្មេងកាន់តែច្រើងផងដែរ។ ពិតណាស់ថាមានប្រហែល ៧០% នៃចំនួនប្រជាជន ៩៥ លាននាក់របស់ប្រទេសវៀតណាមមានអាយុក្រោម ៣៥ ឆ្នាំ។

យោងតាមឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម លោកស្រី Catherine Wong បានឲ្យដឹងថា សម្រាប់ប្រទេសសិង្ហបុរី ទំនាក់ទំនងសេដ្ឋកិច្ចគឺជាសរសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នាបច្ចុប្បន្ន ប្រទេសសិង្ហបុរីគឺជាវិនិយោគិនផ្ទាល់ពីបរទេសធំទី ៣ នៅវៀតណាម។ ប្រការនេះមានអត្ថន័យដ៏សែនសំខាន់ពីព្រោះវិនិយោគិនជួរមុខគេចំនួនពីរគឺប្រទេសកូរ៉េខាងត្បូងនិងជប៉ុនសុទ្ធតែមានខឿនសេដ្ឋកិច្ចធំជាងសិង្ហបុរី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top