• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានខិតខំប្រឹងប្រែងធានាចក្ខុវិស័យអាស៊ានដល់ឆ្នាំ ២០៤៥ ដែលមានលក្ខណៈទូលំទូលាយ និងបរិយាប័ន្ន

បច្ចុប្បន្ននេះ សេចក្តីព្រាងចក្ខុវិស័យអាស៊ានអាស៊ានដល់ឆ្នាំ ២០៤៥ កំពុងត្រូវបានក្រុមការងារជាន់ខ្ពស់ទទួលបន្ទុកចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ (HLTF-ACV) ធ្វើការចងក្រង ហើយជាខ្លឹមសារពិភាក្សាដ៏សំខាន់នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់នេះ។
ផ្ទាំងរូបភាពផ្សព្វផ្សាយការធ្វើជាប្រធានអាស៊ាន ឥណ្ឌូនេស៊ី 2023 នៅរង្វង់មូល HI Center ក្នុងទីក្រុងហ្សាកាតា។ រូបថត៖ Huu Chien/VNA

ក្នុងកិច្ចប្រជុំកំពូលសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) លើកទី ៤២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ទី១១ ឧសភា នៅទីក្រុង Labuan Bajo ខេត្ត Nusa Tenggara ភាគខាងកើត ប្រទេសឥណ្ឌូណេស៊ី ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាននឹងពិភាក្សាអំពីបញ្ហាក្នុងតំបន់មួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា ជាមួយប្រធានបទ "ឋានៈអាស៊ាន៖ ចំណុចស្នូលនៃកំណើន"។

បច្ចុប្បន្ននេះ សេចក្តីព្រាងចក្ខុវិស័យអាស៊ានអាស៊ានដល់ឆ្នាំ ២០៤៥ កំពុងត្រូវបានក្រុមការងារជាន់ខ្ពស់ទទួលបន្ទុកចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ (HLTF-ACV) ធ្វើការចងក្រង ហើយជាខ្លឹមសារពិភាក្សាដ៏សំខាន់នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់នេះ។

ក្នុងកិច្ចប្រជុំជាមួយ HLTF-ACV នាថ្ងៃទី ១០ ខែឧសភា ខាងមុខ ថ្នាក់ដឹកនាំអាស៊ាននឹងនាំចេញសេចក្ដីណែនាំសម្រាប់ចក្ខុវិស័យអាស៊ានដែលកំពុងត្រូវបានតាក់តែងនឹងមានលក្ខណៈវេងឆ្ងាយ។ បន្ទាប់ពីទទួលបានការណែនាំពីថ្នាក់ដឹកនាំអាស៊ាន សេចក្តីព្រាងទស្សនៈវិស័យអាស៊ាននឹងត្រូវក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) ធ្វើការអនុម័តជាគោលការណ៍ក្នុងកិច្ចប្រជុំនាខែកញ្ញាខាងមុខ ឆ្ពោះទៅលើផ្ដល់សច្ចាប័ននាឆ្នាំ ២០២៥។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ មេដឹកនាំអាស៊ានក៏គ្រោងនឹងអនុម័តលើសេចក្តីប្រកាសស្តីពីការកសាងចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ហើយតាមនោះជួយពន្លឿនដំណើរការតាក់តែងហើយធានាថាឯកសារនេះមានចក្ខុវិស័យវេងឆ្ងាយ មហិច្ឆតា សម្របខ្លួន ហើយមានលក្ខណៈយុទ្ធសាស្ត្រផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមសន្និសីទបូកសរុបការវិនិយោគសាងសង់គម្រោងខ្សែបណ្តាញ ៥០០kV សៀគ្វី ៣

លោកនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមសន្និសីទបូកសរុបការវិនិយោគសាងសង់គម្រោងខ្សែបណ្តាញ ៥០០kV សៀគ្វី ៣

លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ខណៈប្រទេសជាតិឈានចូលយុគសម័យថ្មី ដែលជាយុគសម័យនៃការស្ទុះឈានទៅមុខនោះ ផ្នែកថាមពលអគ្គិសនីត្រូវតែមានការទម្លុះទម្លាយ ត្រូវតែមានគម្រោងនៃសតវត្ស ហើយជាដាច់ខាតមិនបណ្ដោយឲ្យកើតឡើងកង្វះអគ្គិសនីឡើយ។

Top