• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិកផ្ដល់ទឹកប្រាក់ចំនួន៩,៥លានដុល្លាអាមេរិកជួយឧបត្ថម្ភវៀតណាមប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19

នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាមលោក Daniel J. Kritenbrink បានឲ្យ​ដឹង​ថា​រដ្ឋាភិបាល​អាមេរិក តាមរយៈស្ថាប័នអភិវឌ្ឍ អន្តរជាតិអាមេរិក (USAID) នឹងផ្ដល់ទឹកប្រាក់ចំនួន៥លានដុល្លា​អាមេរិក​ បន្ថែមទៀតដើម្បីជួយបន្ធូរបន្ថយផលប៉ះពាល់នៃជំងឺឆ្លង Covid-19 ទៅលើ សេដ្ឋកិច្ចវៀតណាម។ កញ្ចប់​ជំនួយ​នេះត្រូវបានបើកភ្លាមៗដើម្បីផ្គត់ផ្គង់ ប្រភពធនធានចាំបាច់នានាដូចជា៖ ទ្រទ្រង់​ការស្ដារ​ឡើង​វិញ​នៃ​សេដ្ឋ​កិច្ច​ឯកជន លើកកំពស់សមត្ថភាពទ្រទ្រង់អង្គភាពអាជីវកម្មក្នុងបរិបទដែលតម្រូវ ការកើន​ឡើង​យ៉ាង​ខ្លាំង​ ​ព្រមទាំងសហការជាមួយភាគីទាក់ទិននានានៃរ​ដ្ឋា ភិបាលវៀតណាម ដើម្បីជំរុញ​ដំណោះ​ស្រាយ​ឧបត្ថម្ភ​របស់​វៀត​ណាម​ផង​ដែរ។

គួរ​បញ្ជាក់បន្ថែមទៀតថា កាលពីខែមេសាកន្លងទៅ USAID បានផ្ដល់ ទឹកប្រាក់ចំនួន៤,៥លាន​ដុល្លា​អាមេរិក​ដើម្បីជួយ​វៀតណាម ឆ្លើយតបនឹងតម្រូវការចាំបាច់ក្នុង​ការ​ងារប្រយុទ្ធប្រឆាំងជំងឺឆ្លង Covi​d-19៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top