• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិកនិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ


 ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញជួបធ្វើការជាមួយ ឯកអគ្គរដ្ឋទូត Charlene Barshefsky អតីតតំណាងពាណិជ្ជកម្មអាមេរិក 

 បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅ​សហរដ្ឋអាមេ រិក​ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃ​ទី២៧ ខែមិថុនានោះ ​នាថ្ងៃទី២៦ ខែមិថុនា​ ឆ្នាំ​២០១៨ នៅរដ្ឋធានីវ៉ា​ស៊ីនតោន ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀ​តណាម លោក Vuong D​inh Hue បានអញ្ជើញ​ជួបធ្វើការជាមួយរដ្ឋមន្ត្រីពាណិជ្ជ​កម្មលោក Wilbur Ross ប្រធានតំណាង​ពាណិជ្ជកម្មអាមេរិក Robert Lighthizer​ និងអតីតតំណាងពាណិជ្ជ​កម្មអាមេរិក ឯក​អគ្គរដ្ឋទូត Charlene Barshefsky។
​ 
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មលោក Wilbur​ Ross និងប្រធានតំណាងពាណិជ្ជកម្ម​អាមេរិក Ro​bert Lighthizer ឧបនាយករដ្ឋម​ន្ត្រី លោក Vuong Dinh Hue ​បានស្នើឲ្យភាគីអាមេរិក ទទួល​ស្គាល់យ​ន្តការ​សេដ្ឋកិច្ច​ទីផ្សារ​របស់វៀ​តណាម និងពិនិត្យ​ពិចារណា​ពីការលើក​លែងពន្ធ​សម្រាប់​ផលិតផល​អាលុយ​មីញ៉ូ​ម​ដែល​នាំ​ចូល​ពី​វៀត​ណាម។​
 
ក្នុងជំនួប​ជាមួយឯកអគ្គរដ្ឋទូត ​Charlene Barshefsky អតីតតំណាងពាណិជ្ជកម្ម​អាមេរិក ជាអ្នកចុះហត្ថលេខា​ លើកិច្ចព្រម​ព្រៀងពាណិជ្ជ​កម្មវៀតណាម-អាមេរិកកាលពីឆ្នាំ​២០០០មុននេះ លោក V​uong Dinh Hue បានស្នើឲ្យ​លោក​ស្រី​ឯកអគ្គរដ្ឋទូត បន្តរួមចំណែកបង្កើ​នទំនាក់ទំនងភាពជាដៃគូលើគ្រប់វិស័យ​វៀត​ណាម-អាមេរិក​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

វៀតណាមជាប់ឆ្នោតជាអនុប្រធានគណៈកម្មាធិ​ការអន្តររដ្ឋាភិបាល​នៃអនុសញ្ញាស្ដីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូ

វៀតណាមជាប់ឆ្នោតជាអនុប្រធានគណៈកម្មាធិ​ការអន្តររដ្ឋាភិបាល​នៃអនុសញ្ញាស្ដីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូ

ក្នុងនាមជាអនុប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ ២០០៣ វៀតណាមនឹងមានលក្ខណៈអំណោយផលបន្ថែមទៀតក្នុងការសុក្រិតនិងអនុវត្តន៍រាល់គោលដៅ និងអាទិភាពនៃអនុសញ្ញាឆ្នាំ ២០០៣។

Top