• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាណិកជនវៀតណាមនៅអេហ្ស៊ីប ទន្ទឹងរង់ចាំមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម

“ខ្ញុំជឿជាក់ថា មហាសន្និបាតលើកទី១៤ របស់បក្ស នឹងមានការសម្រេចចិត្តជាច្រើន ដើម្បីនាំប្រទេសយើងពីប្រទេសដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ក្លាយទៅជាសេដ្ឋកិច្ចអភិវឌ្ឍន៍ ហើយវៀតណាមនឹងជាប្រទេសដែលមានស្ថិរភាព និងសុវត្ថិភាពជានិច្ច ដោយទាក់ទាញមិត្តភក្តិអន្តរជាតិឱ្យមកវិនិយោគ និងធ្វើដំណើរកំសាន្ត..."

លោក ង្វៀន វ៉ាន់ ថាំង នាយកក្រុមហ៊ុនផ្លាស្ទិចអឺរ៉ុប (EUP) ដែលជាសហគ្រាសវៀតណាមដំបូងគេដែលវិនិយោគ និងធ្វើអាជីវកម្មនៅប្រទេសអេហ្ស៊ីប។ (រូបថត៖ VOV-Cairo)

រួមជាមួយប្រជាជនក្នុងប្រទេស សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅអេហ្ស៊ីប ក៏ទន្ទឹងរង់ចាំមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដោយមានមោទនភាព និងការជឿជាក់យ៉ាងមុតមាំថា មហាសន្និបាតនឹងធ្វើការសម្រេចចិត្ត និងទិសដៅដឹកនាំដ៏សមស្រប និងមានប្រសិទ្ធភាពបំផុត។

លោក ង្វៀន វ៉ាន់ថាំង នាយកក្រុមហ៊ុនផ្លាស្ទិចអឺរ៉ុប (EUP) ជាសហគ្រាសវៀតណាមដំបូងគេដែលវិនិយោគនិងធ្វើអាជីវកម្មនៅប្រទេសអេហ្ស៊ីប បានចែករំលែកថា៖  “ខ្ញុំជឿជាក់ថា មហាសន្និបាតលើកទី១៤ របស់បក្ស នឹងមានការសម្រេចចិត្តជាច្រើន ដើម្បីនាំប្រទេសយើងពីប្រទេសដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ក្លាយទៅជាសេដ្ឋកិច្ចអភិវឌ្ឍន៍ ហើយ វៀតណាមនឹងជាប្រទេសដែលមានស្ថិរភាព និងសុវត្ថិភាពជានិច្ច ដោយទាក់ទាញមិត្តភក្តិអន្តរជាតិឱ្យមកវិនិយោគ និងធ្វើដំណើរកំសាន្ត។ ខ្ញុំក៏សង្ឃឹមផងដែរថា មហាសន្និបាតនឹងយកចិត្តទុកដាក់បន្ថែមទៀតចំពោះជំនាន់វ័យក្មេងវៀតណាមដែលរស់នៅក្រៅប្រទេស ដោយគោលនយោបាយជាច្រើនទៀតដើម្បីជួយឧបត្ថម្ភពួកគេរៀនភាសាវៀតណាម រៀបចំកម្មវិធីផ្លាស់ប្តូរបន្ថែមទៀត ដើម្បីឱ្យពួកគេអាចយល់កាន់តែច្បាស់អំពីវប្បធម៌ និងប្រវត្តិសាស្ត្រវៀតណាមផងដែរ”៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

អ្នកប្រាជ្ញជប៉ុន៖ វៀតណាមមានប្រការជាច្រើនដែលគួរឲ្យរៀនសូត្រតាម

អ្នកប្រាជ្ញជប៉ុន៖ “វៀតណាមមានប្រការជាច្រើនដែលគួរឲ្យរៀនសូត្រតាម”

វៀតណាមមានប្រការជាច្រើនគួរឲ្យរៀនសូត្រតាម អំពីគោលនយោបាយកិច្ចការបរទេស ហើយកំពុងជ្រើសរើសយុទ្ធសាស្ត្រអភិវឌ្ឍន៍ត្រឹមត្រូវដោយផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

Top