• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាណិកជនវៀតណាមនៅអាមេរិកឆ្ពោះទៅមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម

ក្នុងឱកាសមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករាខាងមុខនេះ ក្លឹបសហគ្រិន និងអ្នកស្នេហាជាតិវៀតណាមនៅក្នុងតំបន់ DMV (វ៉ាស៊ីនតោនឌីស៊ី ម៉ារីលែន និងវើជីនៀ នៅសហរដ្ឋអាមេរិក) បានផ្ញើសារលិខិតអបអរសាទរទៅកាន់គណៈកម្មាធិការមជ្ឈិមបក្ស និងគណៈប្រធាននៃមហាសន្និបាត។ បេសកជនពិសេសរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម អបអរសាទរមហាសន្និបាតលើកទី១២ នៃបក្សប្រជាជនបដិវត្តន៍ឡាវ

នៅក្នុងសារលិខិត សហគមន៍ធុរកិច្ចវៀតណាម និងអាណិកជនវៀតណាមនៅក្នុងតំបន់ DMV បានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ និងការរំពឹងទុកចំពោះទិសដៅយុទ្ធសាស្ត្ររបស់មហាសន្និបាត ជាពិសេសកំណែទម្រង់ស្ថាប័ន ការអភិវឌ្ឍវិស័យឯកជន ការទាក់ទាញការវិនិយោគដែលមានគុណភាពខ្ពស់ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោក Nguyen Quang Thanh ប្រធានក្លឹបសហគ្រិន និងអ្នកស្នេហាជាតិវៀតណាមនៅតំបន់វ៉ាស៊ីនតោនឌីស៊ី រដ្ឋម៉ារីលែន និងរដ្ឋវើជីនៀ (សហរដ្ឋអាមេរិក) (រូបថត៖ vnanet.vn)

ក្លឹបសហគ្រិន និងអ្នកស្នេហាជាតិនៅក្នុងតំបន់ DMV បានសន្យាថានឹងបន្តគាំទ្រគោលការណ៍ គោលនយោបាយអភិវឌ្ឍន៍របស់បក្ស និងរដ្ឋ ព្រមទាំងជាស្ពានតភ្ជាប់អង្គភាពអាជីវកម្ម វិនិយោគិន និងអ្នកជំនាញវៀតណាមនៅឯបរទេស ជាមួយមូលដ្ឋាន តំបន់ឧស្សាហកម្ម និងគម្រោងសំខាន់ៗនៅក្នុងប្រទេសដើម្បីលើកកម្ពស់លំហូរវិនិយោគប្រកបដោយប្រសិទ្ធភាព តម្លាភាព និងប្រកបដោយចីរភាព រួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។

ក្លឹបជឿជាក់ថា ជាមួយនឹងចក្ខុវិស័យជាយុទ្ធសាស្ត្រ ស្មារតីច្នៃប្រឌិត និងការប្តេជ្ញាចិត្តខាងនយោបាយដ៏រឹងមាំរបស់ខ្លួន មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤ របស់បក្សនឹងដាក់ចេញការសម្រេចសំខាន់ៗ បង្កើតបរិយាកាសវិនិយោគដែលមានភាព បើកចំហ និងស្ថិរភាព បង្កើនភាពប្រកួតប្រជែងជាតិ និងជំរុញវៀតណាមអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ ដោយបញ្ជាក់ពីកិត្យានុភាពកាន់តែខ្លាំងឡើងនៅក្នុងឆាកអន្តរជាតិ៕

តាម kh.qdnd.vn

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top