• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាណិកជនវៀតណាមនៅថៃ សម្លឹងឆ្ពោះទៅមាតុភូមិ

នៅថ្ងៃទី១៧ ខែឧសភា នៅទីក្រុងបាងកក ប្រទេសថៃ ស្ថានទូតវៀតណាមប្រចាំប្រទេសថៃបានរៀបចំជំនួបជាមួយបញ្ញវន្ត អ្នកជំនាញ និងនិស្សិតវៀតណាមលើកទី២។
ជំនួបជាមួយបញ្ញវន្ត អ្នកជំនាញ និងនិស្សិតវៀតណាម នៅស្ថានទូតវៀតណាមប្រចាំនៅថៃ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។ រូបថត៖ VOV-Bangkok

នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងឱកាសទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍វៀតណាម (ថ្ងៃទី១៨ ខែឧសភា)។ ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូត ​ ផាម វៀតហ៊ុង បានបញ្ជាក់ថា៖

"បក្ស និងរដ្ឋមានគោលការណ៍សំខាន់ៗជាច្រើនដែលសង្កត់ធ្ងន់លើសារៈសំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក៏បាននិយាយថា ចាំបាច់ត្រូវបង្កើតសកម្មភាពទម្លុះ​ទម្លាយ រីកសាយភាយលទ្ធផល ផ្លាស់ប្តូរយ៉ាងខ្លាំងពីផ្នត់គំនិតគ្រប់គ្រងទៅជាផ្នត់គំនិតនៃការអភិវឌ្ឍ និងលើកទឹកចិត្តយន្តការ​សាកល្បង ទទួលយកការ​ផ្លាស់ប្តូរថ្មី និងជំរុញការផ្លាស់ប្តូរឌីជីថលជាតិយ៉ាងខ្លាំង"។

នៅក្នុង​សម័យសន្ទនា គណៈប្រតិភូបានវិភាគពីចំណុចខ្លាំងរបស់បញ្ញវន្តវៀតណាមនៅថៃទាក់ទងនឹងតម្រូវការអភិវឌ្ឍន៍ក្នុងស្រុក និងទំនាក់ទំនងទ្វេភាគី​។ ខ្លឹមសារ​ពិភាក្សា​បាន​​ផ្តោតលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការគ្រប់គ្រងទិន្នន័យប្រជាជន ការតាមដានផលិតផលកសិកម្ម និងផលិតផលជលផលជាដើម។

ក្នុងឱកាសនេះ លោកស្រី ត្រិន ធីហ្វេ តំណាងការិយាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមប្រចាំនៅថៃ បានប្រកាសពីការបើកដំណើរការជាផ្លូវការនៃបណ្តាញបញ្ញវន្តវៀតណាមនៅថៃក្នុងខែមិថុនា ឆ្នាំ២០២៦ ដើម្បីឆ្ពោះ​ទៅ​រកការ​រៀបចំវេទិកា​ប្រចាំឆ្នាំ​មួយ​៕

តាម​ vovworld.vn/km-KH

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ ត្រូវការវិធីសាស្រ្តថ្មី ការត្រិះរិះថ្មី និងសកម្មភាពថ្មីៗ

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ ត្រូវការវិធីសាស្រ្តថ្មី ការត្រិះរិះថ្មី និងសកម្មភាពថ្មីៗ

នៅព្រឹកថ្ងៃទី១៨ ខែឧសភា នៅទីក្រុងហាណូយ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការវប្បធម៌ និងសង្គម។

Top