• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាណិកជនវៀតណាមនៅជប៉ុនជួយប្រជាជនក្នុងប្រទេសដែលរងគ្រោះដោយគ្រោះធម្មជាតិ

នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ស្ថានទូតវៀតណាមប្រចាំនៅជប៉ុន បានសហការជាមួយសហព័ន្ធជនវៀត ណាមប្រចាំនៅប្រទេសជប៉ុន ដើម្បីរៀបចំពិធីបូកសរុបការងារអំពាវនាវ និងរៃអង្គាសថវិកាជួយឧបត្ថម្ភដល់ជនរួមជាតិក្នុងប្រទេស ដែលរងគ្រោះដោយគ្រោះធម្មជាតិដែលបណ្តាលមកពីព្យុះទីហ្វុង Yagi។
លោក Nguyen Duc Minh ភារធារីស្ថានទូតវៀតណាមប្រចាំនៅទីក្រុងតូក្យូ មាគមជនវៀតណាម និងតំណាងអង្គភាពអាជីវកម្មវៀតណាមនៅជប៉ុននៅចូលរួមពិធី (រូបថត៖ Xuan Giao/TTXVN)

ថ្លែងមតិក្នុងពិធីនេះ លោក Nguyen Duc Minh ភារធារីស្ថានទូតវៀតណាមប្រចាំនៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានអះអាងថា ការរៃអង្គាសប្រាក់និងជំនួយឧបត្ថម្ភដល់ប្រជាជននៅតំបន់រងគ្រោះទឹកជំនន់ក្នុងប្រទេសនេះ គឺជាការបង្ហាញនូវស្មារតីសាមគ្គីភាព និងការចែករំលែក ទំនួលខុសត្រូវរបស់អាណិកជននៅក្រៅប្រទេស ចំពោះប្រជាជននៅតំបន់គ្រោះមហន្តរាយធម្មជាតិ និងដល់ស្រុកកំណើតរបស់ខ្លួន។

ក្នុងពិធីបិទ សហព័ន្ធសមាគមជនវៀតណាមនៅជប៉ុនបានប្រកាសនិងកត់ត្រាចំនួនទឹកប្រាក់សរុបដែលប្រមូលបានគឺជាង ៣,៦ ពាន់លានដុង (ជាង ១៤០.០០០ដុល្លារអាមេរិក

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សន្និសីទអចិន្ត្រៃយ៍របស់រដ្ឋាភិបាលជាមួយសហគ្រាសឯកជនធំៗ

សន្និសីទអចិន្ត្រៃយ៍របស់រដ្ឋាភិបាលជាមួយសហគ្រាសឯកជនធំៗ

នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទ “អចិន្ត្រៃយ៍រដ្ឋាភិបាលជួបធ្វើការជាមួយសហគ្រាសឯកជនធំៗ សំដៅលុបបំបាត់ការលំបាក លើកកំពស់តួនាទីត្រួសត្រាយ ចូលរួមយ៉ាងសកម្មក្នុងការវិនិយោគលើគម្រោងធំៗ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម”។

Top