• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាជីវកម្មធំៗរបស់អាមេរិក ស្វែងរកឱកាសសហប្រតិបត្តិការជាមួយវៀតណាម

ការផ្លាស់ប្តូរថាមពលនិងបញ្ញាសិប្បនិម្មិត... នឹងក្លាយជាអាទិភាពសំខាន់នៅក្នុងទីផ្សារវៀតណាម។ នេះជាការអះអាងរបស់តំណាងអាជីវកម្មធំៗនៅអាមេរិក ដូចជា៖ Meta, AIS, Exim bank, Chubplife... នៅក្នុងសន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ។
គណៈប្រតិភូអាជីវកម្មអាមេរិកបានធ្វើទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែមីនា។ រូបថត៖ VOV

នេះក៏ជាលើកទីមួយហើយ ដែលគណៈប្រតិភូអាជីវកម្មអាមេរិកធំៗ បានមកវៀតណាម ចាប់តាំងពីវៀតណាម និងអាមេរិកបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ (ខែកញ្ញា ឆ្នាំ២០២៣)មក។

គណៈប្រតិភូធុរកិច្ចរបស់អាមេរិករួមមានក្រុមហ៊ុនចំនួន ៥០ ដែលប្រតិបត្តិការលើវិស័យជាច្រើនដូចជា៖ បច្ចេកវិទ្យា ថាមពល អាកាសចរណ៍និងការពារជាតិ ផលិតកម្ម កសិកម្មនិងម្ហូបអាហារ សេវាហិរញ្ញវត្ថុ ការថែទាំសុខភាព មូលនិធិវិនិយោគ រួមជាមួយនឹងវិស័យជាច្រើនទៀត។ យោងតាមលោកស្រី Sarah Morgenthau តំណាងពិសេសទទួលបន្ទុកពាណិជ្ជកម្ម និងធុរកិច្ច ក្រសួងការបរទេសអាមេរិកបានឲ្យដឹថា គណៈប្រតិភូធុរកិច្ចដ៏ធំមកស្វែងយល់ទីផ្សារវៀតណាមនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ធុរកិច្ចអាមេរិកសម្រាប់វៀតណាម។

លោក Ted Osius អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម និងបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក - អាស៊ាន(USABC) បានចាត់ទុកថា ឆ្នាំ២០២៣បានមើលឃើញពីជោគជ័យយ៉ាងខ្លាំងក្លារបស់វៀតណាមក្នុងការទាក់ទាញទុន FDI  និងកំណែទម្រង់គោលនុយោបាយសេដ្ឋកិច្ច-ពាណិជ្ជកម្ម ទាំងនេះគឺជាកត្តាដែលទាក់ទាញអាជីវកម្មអាមេរិក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា នាពេលខាងមុខ ខេត្តក្វាងទ្រី គួរផ្តោតលើការអនុវត្តឲ្យបានល្អរាល់ភារកិច្ច ក្នុងនោះ ត្រូវកំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្ត ជាមួយនឹងយុទ្ធសាស្ត្រ "ឆ្ពោះទៅទិសខាងកើត រីករាលដាលតាមទិសខាងលិច" ដោយយកសមុទ្រជាចំណុចកណ្តាលនៃការពង្រីកខឿនសេដ្ឋកិច្ច។

Top