ព័ត៌មាន
អវកាសយានិកស្ត្រីដើមកំណើតវៀតណាមដំបូងគេហៀបនឹងហោះទៅកាន់ទីអវកាស - ឱកាសដើម្បីផ្សព្វផ្សាយរូបភាពនារីវៀតណាម
រីឯខ្លួនវិញ លោកស្រី Amanda Nguyen បានសម្ដែងនូវមោទនភាពចំពោះដើម កំណើតវៀតណាមរបស់ខ្លួន និងកិត្តិយសដោយក្លាយជាស្ត្រីដើមកំណើតវៀតណាម ដំបូងគេដែលបានធ្វើដំណើរទៅកាន់ទីអវកាស។ លោកស្រីសង្ឃឹមថាការហោះហើរទៅ កាន់ទីអវកាសនាពេលខាងមុខនឹងក្លាយជាឱកាសមួយដើម្បីផ្សព្វផ្សាយរូបភាពនារីវៀតណាម តភ្ជាប់សហគមន៍ ជំរុញកិច្ចសហប្រតិបត្តិការដើម្បីធានាសិទ្ធិស្មើគ្នា ប្រយុទ្ធ ប្រឆាំងនឹងអំពើហិង្សា និងការរំលោភបំពានលើស្ត្រី។
លោកស្រី Amanda Nguyen (កើតក្នុងឆ្នាំ ១៩៩១ នៅសហរដ្ឋអាមេរិក) គឺជាស្ត្រីដើមកំណើតវៀតណាមដំបូងគេដែលបានហោះហើរទៅកាន់ទីអវកាសក្រោមគម្រោង Space for Humanity (អវកាសសម្រាប់មនុស្សជាតិ) ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងរដូវក្តៅឆ្នាំ ២០២៥។ នាងក៏ជាសកម្មជនដ៏សកម្មម្នាក់ក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងការរើសអើង និងការរំលោភបំពានផ្លូវភេទនៅអាមេរិក។ នាងត្រូវបានជ្រើសតាំងសម្រាប់រង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ២០១៩ ហើយត្រូវបានទស្សនាវដ្តី Time លើកតម្កើងក្នុងបញ្ជីស្ត្រីនៃឆ្នាំ២០២២; ទទួលបានពានរង្វាន់ Heinz ប្រចាំឆ្នាំលើកទី ២៤ សម្រាប់គោលនយោបាយសាធារណៈ ពានរង្វាន់ Nelson Mandela Changemaker, Time 100 Next, Forbes 30 Under 30 និងត្រូវបានទស្សនាវដ្ដី Foreign Policy ទទួលស្គាល់ថា ជាមនោគមវិទូម្នាក់ក្នុងចំណោមមនោគមវិទូសកលឈានមុខគេទាំង១០០នាក់។