លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ស្ថានភាពពិភពលោកនឹងបន្តមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ នៅក្នុងបរិបទនោះ កងទ័ពត្រូវតែធានានូវការរក្សាឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដីយ៉ាងរឹងមាំ រួមទាំងអធិបតេយ្យភាពលើដីគោក កោះសមុទ្រ ដែនអាកាស និងលំហអ៊ីនធឺណិត។ លោកនាយករដ្ឋមន្ត្រីបានស្នើថា នៅឆ្នាំក្រោយ កងទ័ពទាំងមូលចាំបាច់ត្រូវផ្តោតលើការកសាងកងទ័ពបដិវត្តន៍ វិជ្ជាជីវៈ ចំណាននិងទំនើប; អនុវត្តន៍សកម្មភាពការទូតការពារជាតិប្រកបដោយភាពបត់បែន និងប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ត្រូវបន្តអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិ; អភិវឌ្ឍន៍ប្រភេទអាវុធ និងយុទ្ធភណ្ឌតាមទិសដៅទំនើប បច្ចេកវិទ្យាខ្ពស់; អភិវឌ្ឍន៍ផលិតផលប្រើប្រាស់បានពីរយ៉ាងសម្រាប់ទាំងភារកិច្ចការពារជាតិ និងស៊ីវិល; បន្តអនុវត្តន៍សេចក្ដីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ សេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាល និងគណៈកម្មការបក្សយោធាមជ្ឈិមអំពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងឧស្សាហកម្មការពារជាតិ; ចលនាសមាសភាគសេដ្ឋកិច្ចនានា រួមទាំងសេដ្ឋកិច្ចឯកជន ឱ្យចូលរួមក្នុងការអភិវឌ្ឍឧស្សាហកម្មការពារជាតិ ជាពិសេសលើបច្ចេកវិទ្យាមូលដ្ឋាន និងបច្ចេកវិទ្យាស្នូល។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសម្តែងជំនឿជាក់ថា កងទ័ពនឹងបន្ត ត្រួសត្រាយផ្លូវ និងដឹកនាំក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ អភិវឌ្ឍឧបករណ៍សម្ភារៈ និងអាវុធជាច្រើនប្រភេទ ដើម្បីបម្រើដល់ការការពារមាតុភូមិ៕






