• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍន៍មណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី ៣ នៅខេត្ត Binh Duong

មណ្ឌលឧស្សាហកម្ម VSIP ៣ - Binh Duong ត្រូវបានសាងសង់លើផ្ទៃដី ១ ០០០ ហិកតា។
  ពិធីចុះហត្ថលេខា (រូបថត៖ Huyen Trang/VNA)  

នាថ្ងៃទី ២២ សីហា នៅខេត្ត Binh Duong ធនាគារពាណិជ្ជកម្មភាគហ៊ុន វិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) និងក្រុមហ៊ុនចំកាត់មណ្ឌលឧស្សាហកម្មវៀតណាម - សិង្ហបុរី (VSIP) បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាឥណទាន ផ្តល់ហិរញ្ញប្បទានដល់គម្រោងវិនិយោគសាងសង់មណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី ៣ នៅខេត្ត Binh Duong (VSIP ៣ - Binh Duong) ដោយមាន ហិរញ្ញប្បទានសរុបរហូតដល់ ៤ ៦០០ ពាន់លានដុង (២០០ លានដុល្លារអាមេរិក)។ មណ្ឌលឧស្សាហកម្ម VSIP ៣ - Binh Duong ត្រូវបានសាងសង់លើផ្ទៃដី ១ ០០០ ហិកតា។ ទុនវិនិយោគគ្រោងគឺប្រមាណ ១៣ ៣០០ ពាន់លានដុង។ VSIP ៣ - Binh Duong ឆ្ពោះទៅជាមណ្ឌលគំរូថ្មី ជាមួយស្តង់ដារយ៉ាងតឹងរឹងអំពីបរិស្ថាន សុវត្ថិភាព មូលដ្ឋានសម្ភារៈ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ។  

នៅពេលសាងសង់រួចរាល់ នេះនឹងក្លាយទៅជាមណ្ឌលឧស្សាហកម្មដោយព្រមៗគ្នា ឆ្លាតវៃ បៃតង មេត្រីភាពជាមួយបរិស្ថាន និងទំនើបផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការប្រឡងប្រណាំងត្រូវតែ​កើតចេញពី ដង្ហើមនៃជីវិត ដោយយកលទ្ធផលជារង្វាស់

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការប្រឡងប្រណាំងត្រូវតែ​កើតចេញពី «ដង្ហើមនៃជីវិត» ដោយយកលទ្ធផលជារង្វាស់

នៅរសៀលថ្ងៃទី ៦ ​ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ប្រធានក្រុមប្រឹក្សា​ប្រឡងប្រណាំង និងកោត​សរសើរ​មជ្ឈិម បានដឹកនាំសម័យប្រជុំលើកទីពីរ ដើម្បីបូកសរុបការងារប្រឡងប្រណាំងនិងកោត​​សរសើរសម្រាប់រយៈពេល​៦ខែដើមឆ្នាំ ២០២៦ និងអនុវត្តភារកិច្ចសំខាន់ៗសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ ២០២៦។

Top