• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍន៍ទំនាក់ទំនងការបរទេសនិងការធ្វើសមាហរណកម្មសមស្របជាមួយឋានៈនិងតួនាទីរបស់ប្រទេសជាតិនៅក្នុងយុគសម័យថ្មី

សេចក្តីសម្រេចចិត្តនៃមហា សន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀត ណាម បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ស្វ័យភាពជាយុទ្ធសាស្ត្រ ខ្លួនទីពឹងខ្លួន ដែលជាមូលដ្ឋានគ្រឹះ សម្រាប់សមាហរណកម្មយ៉ាងស៊ីជម្រៅ ប៉ុន្តែគ្មានការពឹងផ្អែក បើកទូលាយកិច្ចសហប្រតិបត្តិការអន្តរជាតិ ទន្ទឹមនឹងការរក្សាបាននូវឯករាជ្យភាព អធិបតេយ្យភាព និងផលប្រយោជន៍ជាតិ។ គោលដៅអភិវឌ្ឍន៍ទំនាក់ទំនងការបរទេស និងធ្វើសមាហរណកម្មនៅក្នុងយុគសម័យថ្មី ត្រូវតែសមស្របតាមឋានៈ និងតួនាទីប្រវត្តិសាស្ត្រ វប្បធម៌របស់ប្រទេសវៀត ណាម ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីផ្នត់គំនិត ឆន្ទៈ និងសេចក្តីប្រាថ្នាថ្មីរបស់ប្រទេសជាតិ ក្រោយរយៈពេល៤០ឆ្នាំ អនុវត្តន៍ការផ្លាស់ប្តូរថ្មី។
អគ្គលេខាបក្ស លោក តូ ឡឹម (រូបថត៖TTXVN)

ចំណុចថ្មីៗ និងទិសដៅយុទ្ធសាស្ត្រនៅក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ ជាពិសេសទាក់ទងនឹងទំនាក់ទំនងការបរទេស និងធ្វើសមាហរណកម្មអន្តរជាតិ ដែលបានកើតចេញពីបរិបទអន្តរជាតិ និងតំបន់ដែលមានភាពប្រែប្រួល និងតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិ។

ទំនាក់ទំនងការបរទេសគឺជាកម្លាំងចលករដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍជាតិ

នៅក្នុងបរិបទដែលពិភពលោកពោរពេញដោយការប្រែប្រួល វៀតណាមទទួលស្គាល់ថា ជាងពេលណាៗទាំងអស់ដែលឱកាសនិងបញ្ហាប្រឈមបានបញ្ជួលឆ្លាស់គ្នាយ៉ាងស្មុគស្មាញដូចសព្វថ្ងៃនេះទេ។ ជោគវាសនារបស់ប្រទេសជាតិអាស្រ័យលើសមត្ថភាពរបស់ខ្លួនក្នុងការចាប់យកឱកាស និងជំនះពុះពារលើរាល់បញ្ហាប្រឈម។ ការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅមានន័យថា វៀតណាមនៅចំពោះមុខសម្ពាធប្រកួតប្រជែងកាន់តែខ្លាំងឡើង ប៉ុន្តែក៏បើកទ្វារក្រេបយកចំណេះដឹង បច្ចេកវិទ្យាជឿនលឿន និងធនធានអភិវឌ្ឍន៍ពីខាងក្រៅ។

ការប្រែប្រួលភូមិសាស្ត្រនយោបាយលើពិភពលោក អាចប៉ះពាល់ដល់បរិយាកាសសន្តិភាពនិងស្ថិរភាព - ដែលជាតម្រូវការចម្បងសម្រាប់ការអភិវឌ្ឍ - ដូច្នេះ ភារកិច្ចរក្សាឯករាជ្យ អធិបតេយ្យភាព និងបរិយាកាសសន្តិភាពកាន់តែមានសារៈសំខាន់។ បរិបទថ្មីទាមទារការត្រិះរិះនិងចក្ខុវិស័យថ្មី៖ យើងត្រូវតែមានយុទ្ធសាស្ត្រសកម្ម តែងតែមានការប្រុងប្រយ័ត្ន និងយល់ឃើញក្នុងការវិភាគស្ថានភាព អាចបត់បែនបាន។

យោងតាមឯកសារនៃមហាសន្និបាតលើកទី ១៤  កិច្ចការបរទេស រួមជាមួយនឹងការការពារជាតិ និងសន្តិសុខ គឺជាភារកិច្ចដ៏សំខាន់ចំបាច់  ដែលបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ នៅក្នុងយុគសម័យថ្មី។ នេះគឺជាចំណុចថ្មីដ៏សំខាន់មួយ។ វៀតណាមបានលើកកម្ពស់តួនាទីនៃទំនាក់ទំនងអន្តរជាតិដល់កម្រិតថ្មីមួយ ដោយដាក់ឱ្យស្មើនឹងការពារជាតិ និងសន្តិសុខ  ក្លាយជាភារកិច្ចដ៏សំខាន់ចាំបាច់។ តួនាទី និងឋានៈនៃកិច្ចការបរទេសរបស់វៀតណាមចំពោះរាល់បញ្ហាពិភពលោកត្រូវបានលើកកម្ពស់។ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា៖  "យើងកំពុងលើកកម្ពស់ឋានៈ និងតួនាទីនៃកិច្ចការបរទេសរបស់វៀតណាមដល់កម្រិតថ្មីមួយ។ យើងកំពុងធ្វើសមាហរណកម្ម និងបើកចំហរយ៉ាងសកម្ម។ យើងជឿជាក់ថា ត្រូវតែមានការយកចិត្តទុកដាក់ និងលើកកម្ពស់ការធ្វើសមាហរណកម្មអន្តរជាតិ ដោយនេះមិនត្រឹមតែជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវិធីសាស្ត្រឈានមុខគេសម្រាប់សម្រេចគោលដៅ និងយុទ្ធសាស្ត្ររបស់ប្រទេសផងដែរ"។

ទាក់ទងនឹងសន្តិសុខអន្តរជាតិ វៀតណាមបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរក្សាសន្តិភាព ជំនួយមនុស្សធម៌ ការស្វែងរក និងជួយសង្គ្រោះនៅតំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយ ការឆ្លើយតបវិបត្តិមនុស្សធម៌ ក៏ដូចជាការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាពនៅក្នុងតំបន់ និងពិភពលោក។ វៀតណាមនឹងបន្តចូលរួមចំណែក និងស្នើគំនិតផ្តួចផ្តើម ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងគំនិតផ្តួចផ្តើមសន្តិភាព និងអភិវឌ្ឍន៍ដែលផ្តួចផ្តើមដោយប្រទេសនានា ដោយផ្អែកលើការគោរពផលប្រយោជន៍របស់គ្រប់ភាគីពាក់ព័ន្ធ ប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសមស្របតាមលក្ខខណ្ឌ និងសមត្ថភាពរបស់វៀតណាម។

អាទិភាពមួយចំនួនក្នុងសមាហរណកម្មអន្តរជាតិ

ដើម្បីសម្រេចបានកំណើនពីរខ្ទង់ វៀតណាមកំណត់សមាហរណកម្មសេដ្ឋកិច្ចជាចំណុចកណ្តាល ខណៈពេលដែលក៏ធ្វើសមាហរណកម្មក្នុងវិស័យផ្សេងទៀត ដើម្បីសម្រួលដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច។ អាទិភាពចម្បងគឺការបង្កើតគំរូកំណើនថ្មីមួយដោយផ្អែកលើសេដ្ឋកិច្ចពុទ្ធិ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ; លើកកម្ពស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល; ពន្លឿនរបកគំហើញយុទ្ធសាស្ត្រទាំងបីជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ។

ទាក់ទងនឹងការធ្វើសមាហរណកម្មនយោបាយ សន្តិសុខ និងការពារជាតិ វៀតណាមមានគោលបំណងបង្កើនសក្តានុពលជាតិ រួមជាមួយនឹងការពង្រឹងស្វ័យភាពយុទ្ធសាស្ត្រ; ដោះស្រាយបញ្ហាដែលមានស្រាប់តាមរយៈមធ្យោបាយសន្តិភាព ការសន្ទនាដោយផ្អែកលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិគឺមានសារៈសំខាន់ណាស់។ រួមជាមួយគ្នានោះ ត្រូវមានការរួមបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការកំណត់នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជារបកគំហើញអាទិភាពចម្បងសម្រាប់ វៀតណាម។

អញ្ជើញវាយតម្លៃគោលនយោបាយការបរទេស និងយុទ្ធសាស្ត្រធ្វើ សមា ហរណកម្មរបស់វៀតណាមដែលបានគូសបញ្ជាក់ នៅក្នុងមហា សន្និបាតលើកទី ១៤ លោក Xu Ningning ប្រធានគណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្មក្នុងក្របខ័ណ្ឌនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានថ្លែងថា៖   “ក្រោយរយៈពេល ៤០ឆ្នាំនៃការផ្លាស់ប្តូរថ្មី ឋានៈអន្តរជាតិរបស់វៀតណាម មានការលោតផ្លោះអំពីគុណភាព ដោយក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានបណ្តាញការទូតយ៉ាងទូលំទូលាយបំផុតនៅអាស៊ីអាគ្នេយ៍។ វៀតណាមបានកសាងភាពជាដៃគូយុទ្ធសាស្ត្រជាមួយមហាអំណាចពិភពលោក ជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសកំពូលទាំង ១៥ ដែលមានចំណូលពាណិជ្ជកម្មធំជាងគេបំផុតនៅលើពិភពលោក ជាប់ចំណាត់ថ្នាក់លេខ ២ នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយបានក្លាយជាតំណភ្ជាប់ដ៏សំខាន់មួយនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់។ បច្ចុប្បន្ននេះ វៀតណាមចូលរួមយ៉ាងសកម្មនៅក្នុងយន្តការពហុភាគី ដែលបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចដែលទើបនឹងលេចចេញថ្មី  រួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាការលើកកម្ពស់សេរីភាវូបនីយកម្មពាណិជ្ជកម្ម”។

ដោយផ្អែកលើកម្លាំង និងឋានៈថ្មីរបស់ប្រទេសជាតិ វៀតណាមនឹងបង្ហាញយ៉ាងច្បាស់នូវរូបភាពនៃវៀតណាមថ្មីមួយ ដែលត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការរួមចំណែកវិជ្ជមាន និងមានទំនួលខុសត្រូវដល់សហគមន៍អន្តរជាតិ មិនត្រឹមតែជាអ្នកទទួលផលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកចូលរួម និងជាអ្នកដឹកនាំយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាសកល ដោយសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដែលមហាសន្និបាតលើកទី ១៤ បានដាក់ចេញ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ និងភរិយា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ និងភរិយា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម

តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងភរិយា នាថ្ងៃទី ២៦ ខែមករា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត និងភរិយា បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែមករា។

Top