• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍន៍ទីក្រុងបៃតង ឆ្លាតវៃ ដែលសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ

នៅក្នុងវេទិកានេះ គណៈប្រតិភូបានផ្តោតសំខាន់លើការវិភាគ និងបញ្ជាក់អំពីទិសដៅយុទ្ធសាស្ត្រនៃនគរូបនីយកម្ម អភិវឌ្ឍន៍ទីក្រុងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុងនៅវៀតណាមដល់ឆ្នាំ ២០៣០ ទស្សនវិស័យដល់ឆ្នាំ ២០៤៥។
  ទិដ្ឋភាពនៃសម័យប្រជុំពេញអង្គជាន់ខ្ពស់នៃវេទិកាអភិវឌ្ឍន៍ទីក្រុងប្រកបដោយចីរភាពនៅវៀតណាម (រូបថត៖ កាសែតសំណង់)  

នារសៀលថ្ងៃទី ១៧ មិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិមបានសម្របសម្រួលជាមួយក្រសួងសំណង់ និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំវេទិកាអភិវឌ្ឍន៍ទីក្រុងនៅវៀតណាមឆ្នាំ ២០២២ ប្រកបដោយនិរន្តរភាព ដោយប្រធានបទ “អភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព” ឆ្ពោះទៅរកទីក្រុងបៃតង ឆ្លាតវែ និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ បង្ការនិងប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាត”។ វេទិកានេះបានទាក់ទាញចំណាប់អារម្មណ៍ និងការចូលរួមរបស់តំណាងជាតិនិងអន្តរជាតិជាង ១.៥០០នាក់។

នៅក្នុងវេទិកានេះ គណៈប្រតិភូបានផ្តោតសំខាន់លើការវិភាគ និងបញ្ជាក់អំពីទិសដៅយុទ្ធសាស្ត្រនៃនគរូបនីយកម្ម អភិវឌ្ឍន៍ទីក្រុងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុងនៅវៀតណាមដល់ឆ្នាំ ២០៣០ ទស្សនវិស័យដល់ឆ្នាំ ២០៤៥។ ថ្លែងនៅក្នុងវេទិកានេះ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh បានឲ្យដឹងថា៖

“ក្រសួង ស្ថាប័ន និងតំបន់នានា ត្រូវយកចិត្តទុកដាក់ផ្តល់អាទិភាពលើការងារវិទ្យាសាស្ត្រ ក៏ដូចជាសម្របសម្រួលជាមួយអង្គការអន្តរជាតិ ដើម្បីអនុវត្តន៍គម្រោងជំនួយបច្ចេកទេស ដើម្បីបន្តផ្តល់ទ្រឹស្តីសម្រាប់ការអភិវឌ្ឍទីក្រុងក្នុងលក្ខណៈជាក់ស្តែងរបស់វៀតណាម  ធានាប្រភពធនធានប្រកបដោយគុណភាព ប្រសិទ្ធភាព លទ្ធភាព និងនិរន្តរភាព ព្រមទាំងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតក្នុងបរិបទនៃការអភិវឌ្ឍនថ្មីនៃសកលលោកទាំងមូល”៕

  
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ យន្តហោះពិសេសដឹកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាស យានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំ សប្តាហ៍កំពូលនៃមហា សន្និបាតអង្គការសហប្រជាជាតិ រួមផ្សំសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប្រេស៊ីល។

Top