• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍន៍តំបន់ដីសណ្ដទន្លេ Cuu Long ប្រកបដោយចីរភាព

នាថ្ងៃដដែល ក្រសួងផែនការនិងវិនិយោគបានឲ្យដឹងថា អង្គការអន្តរជាតិជាង ៣០ និងសហគ្រាសធំៗចំនួន ១០០ មកពីប្រទេសផ្សេងៗគ្នានឹងចូលរួមក្នុងសន្និសីទដើម្បីប្រកាសផែនការ និងផ្សព្វផ្សាយការវិនិយោគនៅតំបន់ដីសណ្តទន្លេ Cuu Long នៅទីក្រុង Can Tho នាថ្ងៃទី ២១ ខែមិថុនា។
  រូបថត៖ Bao Chinh phu  

នាថ្ងៃទី ១៨ មិថុនា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចុះហត្ថលេខា លើសេចក្តីសម្រេចចិត្តផ្សព្វផ្សាយផែនការសកម្មភាពរបស់រដ្ឋាភិបាលអនុវត្តន៍ សេច ក្តីសម្រេចចិត្តចុះថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២២ របស់ការិយាល័យនយោបាយស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងធានាការពារជាតិ  សន្តិសុខនៅតំបន់ដីសណ្ដទន្លេ Cuu Long រហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ សេចក្តីសម្រេចចិត្តបានកំណត់គោលដៅជាក់ស្តែងមួយចំនួនដល់ឆ្នាំ ២០៣០ ដូចជា៖ កំណើនជាមធ្យមក្នុងកំឡុងឆ្នាំ ២០២១ - ២០៣០ នឹងឈានដល់ប្រហែល ៦,៥%- ៧% ក្នុងមួយឆ្នាំ; ទំហំសេដ្ឋកិច្ចដល់ឆ្នាំ ២០៣០ នឹងខ្ពស់ជាងឆ្នាំ ២០២១ ពី ២ ទៅ ២,៥ ដង។

ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់ សេចក្តីសម្រេចចិត្តបានចែងយ៉ាងច្បាស់នូវភារកិច្ច និងដំណោះស្រាយសំខាន់ៗដូចជា៖ ការកសាងទីក្រុង Can Tho ទៅជាមជ្ឈមណ្ឌលអភិវឌ្ឍន៍នៃតំបន់ដីសណ្ដទន្លេ Cuu Long; កសាងទីក្រុង My Tho, Tan An, Long Xuyen, Rach Gia, Ca Mau និង Soc Trang ទៅជាមជ្ឈមណ្ឌលទូទៅនិងឯកទេស; ផ្តោតលើការកសាង Phu Quoc ទៅជាមជ្ឈមណ្ឌលនៃសេវាកម្មគុណភាពខ្ពស់ ទេសចរណ៍អេកូឡូស៊ីគុណភាពខ្ពស់ ទេសចរណ៍សមុទ្រនិងកោះតាមលក្ខណៈជាតិនិងអន្តរជាតិ តភ្ជាប់ជាមួយមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗក្នុងតំបន់ និងពិភពលោកជាដើម។

នាថ្ងៃដដែល ក្រសួងផែនការនិងវិនិយោគបានឲ្យដឹងថា អង្គការអន្តរជាតិជាង ៣០ និងសហគ្រាសធំៗចំនួន ១០០ មកពីប្រទេសផ្សេងៗគ្នានឹងចូលរួមក្នុងសន្និសីទដើម្បីប្រកាសផែនការ និងផ្សព្វផ្សាយការវិនិយោគនៅតំបន់ដីសណ្តទន្លេ Cuu Long នៅទីក្រុង Can Tho នាថ្ងៃទី ២១ ខែមិថុនា។ សន្និសីទបានរួមបញ្ចូលនូវខ្លឹមសារសំខាន់ៗដូចជា៖ សេចក្តីប្រកាសអំពីផែនការមេនៃតំបន់ដីសណ្តទន្លេ Cuu Long ដំណាក់កាលឆ្នាំ ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដោយនាយករដ្ឋមន្ត្រីអនុម័ត; ទិសដៅអនុវត្តន៍កម្មវិធីសកម្មភាពអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ១៣ របស់ការិយាល័យនយោបាយ ស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាការពារជាតិ និងសន្តិសុខក្នុងតំបន់ដីសណ្ដទន្លេ Cuu Long ដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥; ឯកភាពអនុវត្តន៍ផែនការអនុវត្ដន៍ផែនការមេនៃតំបន់ដីសណ្តទន្លេ Cuu Long ដំណាក់កាលឆ្នាំ ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០។ លើសពីនេះទៀត ធនាគារអភិវឌ្ឍន៍ចំនួន ៦ នឹងប្រកាសពីការប្តេជ្ញាចិត្តរបស់ចំពោះគម្រោងអភិវឌ្ឍន៍ប្រកប ដោយនិរន្តរភាពនៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long ក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុដំណាក់កាល ២០២១-២០២៥។ ប្រភព ហិរញ្ញប្បទាន និងប្រាក់កម្ចី ODA ដែលប្តេជ្ញាចិត្តមានប្រហែល ២,២ ពាន់លានដុល្លារអាមេរិក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមសន្និសីទបូកសរុបការវិនិយោគសាងសង់គម្រោងខ្សែបណ្តាញ ៥០០kV សៀគ្វី ៣

លោកនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមសន្និសីទបូកសរុបការវិនិយោគសាងសង់គម្រោងខ្សែបណ្តាញ ៥០០kV សៀគ្វី ៣

លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ខណៈប្រទេសជាតិឈានចូលយុគសម័យថ្មី ដែលជាយុគសម័យនៃការស្ទុះឈានទៅមុខនោះ ផ្នែកថាមពលអគ្គិសនីត្រូវតែមានការទម្លុះទម្លាយ ត្រូវតែមានគម្រោងនៃសតវត្ស ហើយជាដាច់ខាតមិនបណ្ដោយឲ្យកើតឡើងកង្វះអគ្គិសនីឡើយ។

Top