• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយតំបន់ជនជាតិភាគតិចប្រកបដោយឆាប់រហ័សនិងនិរន្តរភាព

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ Pham Binh Minh ទើបបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តផ្សព្វផ្សាយយុទ្ធសាស្ត្រកិច្ចការជនជាតិរយៈពេល ២០២១ - ២០៣០ ដែលមានចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

(រូបថត៖ chinhphu.vn)


គោលបំណងរួមនៃយុទ្ធសាស្ត្រគឺផ្តល់អាទិភាពដល់ការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយឆាប់រហ័ស និងនិរន្តរភាពលើតំបន់ព្រៃភ្នំនិងតំបន់ភ្នំ; ទាញយកសក្តានុពល ប្រកបដោយប្រសិទ្ធភាព លើកកម្ពស់គុណសម្បត្តិប្រៀបធៀបនៃតំបន់ ការពារបរិស្ថាននិងកន្លែងរស់នៅរបស់ជនជាតិ ភាគតិច។ ជាមួយគ្នានោះ បង្រួមគម្លាតប្រាក់ចំណូលរវាងជនជាតិភាគតិច តំបន់ព្រៃភ្នំ ធៀបនឹងតំបន់អភិវឌ្ឍន៍។

យុទ្ធសាស្ត្រនេះមានគោលបំណងលុបបំបាត់ទំនៀមទម្លាប់ហួសសម័យ ទន្ទឹមនឹងការអភិរក្សនិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អរបស់ជនជាតិភាគតិច; ផ្តោតលើការកសាងប្រព័ន្ធនយោបាយឈរលើមូលដ្ឋានរឹងមាំ រក្សាសន្តិសុខនយោបាយ សណ្តាប់ ធ្នាប់និងសុវត្ថិភាពសង្គម រួមចំណែករក្សាអធិបតេយ្យភាពទឹកដីនិងសន្តិសុខព្រំដែនជាតិ; ពង្រឹងសាមគ្គីភាពជាតិទាំង មូល ដើម្បីគោលដៅប្រជាជនអ្នកមាន ប្រទេសជាតិរឹងមាំ ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌។

គោលដៅគឺឆ្ពោះទៅឆ្នាំ ២០៤៥ ដែលប្រាក់ចំណូលជាមធ្យមរបស់ជនជាតិភាគតិចនឹងឈានដល់ជាងពាក់កណ្តាលនៃមធ្យមភាគជាតិ ជាមូលដ្ឋានមិនមានគ្រួសារក្រីក្រទៀតទេ ហើយប្រជាជនគ្រប់រូបមានសិទ្ធិចូលប្រើប្រាស់សេវាសង្គមជាមូលដ្ឋានពេញលេញ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សហរដ្ឋអាមេរិកនាំមុខទីផ្សារនាំចូលកសិ-រុក្ខា-ជលផលរបស់វៀតណាម

សហរដ្ឋអាមេរិកនាំមុខទីផ្សារនាំចូលកសិ-រុក្ខា-ជលផលរបស់វៀតណាម

យោងតាមក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ក្នុងរយៈពេល ៦ ខែដើមឆ្នាំ នេះ ផលិតកម្មកសិកម្មមានស្ថិរភាពជាមួយនឹងទំហំនាំចេញសរុបជិត ៣៤ ពាន់លាន ដុល្លារអាមេរិក ដែលក្នុងនោះសហរដ្ឋអាមេរិកបាននាំមុខទីផ្សារនាំចូលកសិ-រុក្ខា-ជលផលរបស់វៀតណាម ដោយមានចំណែកទីផ្សារជាង ២១% តាមពីក្រោយដោយ ប្រទេសចិន និងជប៉ុន។

Top