• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសកម្មភាពប្រកបដោយវិជ្ជាជីវៈរបស់ក្រុមជួយសង្គ្រោះវៀតណាមក្នុងគ្រោះរញ្ជួយដីនៅទួរគី និងស៊ីរី

នាថ្ងៃអាទិត្យទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ថ្វីត្បិតតែជាថ្ងៃទី២ នៃការចូលរួមក្នុងការងារជួយសង្គ្រោះនៅទីក្រុង Adiyaman របស់ទួរគីក៏ដោយ ប៉ុន្តែសកម្មភាពស្វាហាប់ប្រកបដោយវិជ្ជាជីវៈរបស់សមាជិកក្រុមសង្គ្រោះវៀតណាម ត្រូវបានកងកម្លាំងជួយសង្គ្រោះទួរគីនិងអន្តរជាតិ កោតសរសើរ និងវាយតម្លៃខ្ពស់។
ក្រុមជួយសង្គ្រោះរបស់វៀតណាមស្វែងរកជនរងគ្រោះក្នុងគំនរបែកបាក់ ថ្ងៃទី១២ កុម្ភៈ។ (រូបថត៖ នាយកដ្ឋាននគរបាលបង្ការនិងពន្លត់អគ្គីភ័យ និងជួយសង្គ្រោះបន្ទាន់)

ក្រុមជួយសង្គ្រោះវៀតណាមនៅទួរគីប្រើប្រាស់ឧបករណ៍ឯកទេស និងទំនើបដែលនាំមកពីវៀតណាម រួមជាមួយនឹងគ្រឿងម៉ាស៊ីនក្នុងប្រទេសម្ចាស់ផ្ទះសម្រាប់ការងារជួយសង្គ្រោះ។ ក្នុងអំឡុងពេលដំណើរការស្វែងរក និងជួយសង្គ្រោះតាមរយៈប្រព័ន្ធកាមេរ៉ា កម្លាំងជួយសង្គ្រោះវៀតណាម និងប៉ាគីស្ថានបានរកឃើញសាកសពចំនួន ៣ នៅក្នុងទីតាំងបាក់បែក ហើយបានសម្របសម្រួលដើម្បីដាក់ពង្រាយផែនការនាំសាកសពចេញឱ្យលឿនតាមដែលអាចធ្វើទៅបាន។ ឧត្តមសេនីយ៍ឯក Nguyen Van Can អនុប្រធាននាយកដ្ឋានជួយសង្គ្រោះនៃសាកលវិទ្យាល័យបង្ការនិងពន្លត់អគ្គីភ័យ នៃក្រសួងនគរបាលបានឲ្យដឹងថា៖ ទោះបីជាជួបប្រទះការលំបាកជាច្រើនក្នុងលក្ខខណ្ឌអាកាសធាតុ និងស្ថានភាពដួលរលំដ៏ស្មុគស្មាញក៏ដោយ យើងអាចចូលទៅជិតជនរងគ្រោះបានដែរ។ ជនរងគ្រោះនឹងត្រូវយកចេញក្នុងពេលយ៉ាងឆាប់រហ័ស ដើម្បីបញ្ចូនទៅសាច់ញាត្តិ របស់ពួកគេវិញ

មុននេះ ថ្ងៃទី ១១ ខែកុម្ភៈ ជាថ្ងៃដំបូងចូលរួមសកម្មភាពជួយសង្គ្រោះ កម្លាំងសង្គ្រោះវៀតណាមបានសម្របសម្រួលជាមួយកងទ័ពប៉ាគីស្ថាន ដើម្បីស្វែងរក និងជួយសង្គ្រោះក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ដែលនៅរស់ បន្ទាប់ពីកប់ក្នុងគំនរបាក់បែកអស់រយៈពេល ៥ ថ្ងៃ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top