• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អន្តរជាតិត្រៀមខ្លួនរួចជាស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការស្តារបៃតងឡើងវិញ ប្រកបដោយចីរភាពក្រោយពីជម្ងឺរាតត្បាត ដោះស្រាយវិសមភាព លុបបំបាត់ភាពក្រីក្រ

នារសៀលថ្ងៃទី១០ កុម្ភៈ អនុរដ្ឋមន្ត្រីការបរទេស វៀតណាមលោក Dang Hoang Giang បានជួបពិភាក្សាការងារជាមួយលោកស្រី Caitlin Wiesen ប្រធានតំណាងកម្មវិធី អភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម និងលោកស្រី Naomi Kitahara ប្រធានតំណាងមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំនៅវៀតណាម។

លោកអនុរដ្ឋមន្ត្រី Dang Hoang Giang ទទួលជួបជាមួយលោកស្រី Naomi Kitahara ប្រធានតំណាងមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំនៅវៀតណាម។ (រូបថត៖ baoquocte.vn)

 

នៅក្នុងជំនួបពិភាក្សាទាំងនេះ លោកអនុរដ្ឋមន្ត្រី Dang Hoang Giang បាន បញ្ជាក់ថា អាទិភាពរបស់វៀតណាមនាពេលខាងមុខគឺការស្តារសេដ្ឋកិច្ចសង្គមឡើង វិញក្រោយពី ជម្ងឺរាតត្បាតកូវីដ-១៩ តាមទិសដៅបៃតង ចីរភាព បរិយាប័ន្ន ហើយជំរុញការច្នៃប្រឌិត។

ប្រធានតំណាង UNDP ប្រចាំនៅវៀតណាមលោកស្រី Caitlin Wiesen និង ប្រធានតំណាង UNFPA ប្រចាំនៅវៀតណាមលោកស្រី Naomi Kitahara សុទ្ធតែ បញ្ជាក់នូវការគោរពទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ព្រមទាំងវាយ តំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម មានការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ននានារបស់វៀតណាមជាមួយ UNDP និង UNFPA ផងដែរ។

ប្រធានតំណាងនៃទីភ្នាក់ងារអភិវឌ្ឍន៍របស់អ.ស.បទាំងពីរពោលខាងលើក៏បាន ចែករំលែកអំពីអាទិភាពក្នុងសកម្មភាពនៃទីភ្នាក់ងាររបស់ខ្លួនហើយអះអាងនូវការ ត្រៀមខ្លួនជាស្រេចបង្កើនកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភវៀតណាមក្នុងការស្តារ បៃតងឡើងវិញនិងប្រកបដោយចីរភាពក្រោយពីជម្ងឺរាតត្បាត ដោះស្រាយវិសមភាព លុបបំបាត់ភាពក្រីក្រ ថែទាំ ការការពារជនងាយរងគ្រោះ ការអនុវត្តគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព អនុវត្តន៍ការប្តេជ្ញាចិត្តសម្រេចបានការបំភាយឧស្ម័នសូន្យសុទ្ធរបស់ វៀតណាមនៅឯកិច្ចប្រជុំកំពូលអំពីការប្រែប្រួលអាកាសធាតុលើកទី ២៦ របស់អង្គការ សហប្រជាជាតិ(COP២៦)៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ Ha Tinh ត្រូវប្រែក្លាយសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ Ha Tinh ត្រូវប្រែក្លាយសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅខេត្ត Ha Tinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមសន្និសីទប្រកាសផែនការខេត្តដំណាក់កាល ២០២១- ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ និងការជំរុញពាណិជ្ជកម្មចូលខេត្ត Ha Tinh។

Top