• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុសញ្ញាទីក្រុងហាណូយ៖ ឱកាសសម្រាប់វៀតណាមទាក់ទាញការវិនិយោគលើវិស័យសន្តិសុខអ៊ីនធឺណិត

ពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងបទល្មើសតាមអ៊ីនធឺណិតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ និង ២៦ ខែតុលានៅទីក្រុងហាណូយ។ នេះជាលើកទីមួយហើយដែលវៀតណាមត្រូវបានអង្គការសហប្រជាជាតិជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិជាសកល។
ពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងបទល្មើសតាមអ៊ីនធឺណិតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ និង ២៦ ខែតុលានៅទីក្រុងហាណូយ។ រូបថត៖ nhandan.vn

ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់ថ្មីក្នុងសមាហរណកម្មផ្លូវច្បាប់អន្តរជាតិនិងកិច្ចការបរទេសពហុភាគីរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងនាំមកនូវឱកាសដោយផ្ទាល់ដើម្បីទាក់ទាញការវិនិយោគអន្តរជាតិលើវិស័យសន្តិសុខតាមអ៊ីនធឺណិតនៅវៀតណាមទៀតផង។ វាយតម្លៃអំពីឱកាសនេះ នាយឧត្តមសេនីយ៍ Luong Tam Quang រដ្ឋមន្ត្រីក្រសួងនគរបាលបានចាត់ទុកថា៖

“វិស័យដែលទាក់ទាញការវិនិយោគច្រើនបំផុតនាពេលបច្ចុប្បន្ននេះរួមមាន សន្តិសុខតាមអ៊ីនធឺណិតសម្រាប់វិស័យធនាគារនិងហិរញ្ញវត្ថុ ពាណិជ្ជកម្មអេឡិចត្រូនិក និងបច្ចេកវិទ្យាពពក (Cloud Computing)។ សេវាត្រួតពិនិត្យ និងឆ្លើយតបនឹងឧបទ្ទវហេតុតាមអ៊ីនធឺណិតត្រូវបានវាយតម្លៃថា មានសក្ដានុពលយ៉ាងខ្លាំង ជាពិសេសនៅពេលដែលទីផ្សារសន្តិសុខអ៊ីនធឺណិតរបស់វៀតណាមត្រូវបានព្យាករណ៍សម្រេចបានជាង ៤០០ លានដុល្លារនៅឆ្នាំ ២០២៥។ ដូច្នេះហើយ ក្នុងក្របខ័ណ្ឌនៃពិធីចុះហត្ថលេខាលើអនុសញ្ញាទីក្រុងហាណូយ យើងនឹងរៀបចំការតាំងពិពណ៌ដ៏ធំមួយស្តីពីសុវត្ថិភាពអ៊ីនធឺណិត និងការផ្លាស់ប្តូរឌីជីថល ដោយទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាជួរមុខរបស់វៀតណាម។ តាមនោះ បង្កើតឱកាសសម្រាប់សហគ្រាសសកល តភ្ជាប់ដោយផ្ទាល់ជាមួយសហគ្រាសនិងស្ថាប័នរដ្ឋាភិបាលវៀតណាម”។

ពិធីចុះហត្ថលេខាលើអនុសញ្ញាទីក្រុងហាណូយ មានការចូលរួមពីប្រទេសជាង ២០០ អង្គការអន្តរជាតិនិងតំបន់នានា រួមទាំងប្រមុខរដ្ឋ ថ្នាក់ដឹកនាំរដ្ឋាភិបាល និងរដ្ឋមន្ត្រីជាច្រើនរូបផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានាធិបតីសហព័ន្ធស្វីសចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម

ប្រធានាធិបតីសហព័ន្ធស្វីសចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម

នាព្រឹកថ្ងៃទី១៧ ខែតុលា ប្រធានាធិបតីសហព័ន្ធស្វីសលោក Guy Parmelin និងភរិយា លោកស្រី Caroline Parmelin រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ស្វីស បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅវៀតណាម គឺថ្ងៃទី១៧ និង១៨ ខែតុលា តាមការអញ្ជើញរបស់អគ្គលេខាបក្សប្រធានរដ្ឋលោកតូ ឡឹមនិងភរិយា។

Top