• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុវត្តន៍យ៉ាងដាច់អហង្ការបណ្ដាវិធានការសមស្រប ដើម្បីអនុវត្តន៍អធិបតេយ្យភាពលើដែនទឹករបស់វៀតណាម

វៀតណាមគោរពសិទ្ធិរបស់បណ្ដាប្រទេសជាប់ឆ្នេរសមុទ្រក្នុងការចេញផ្សាយច្បាប់ផ្ទៃក្នុង និងបទប្បញ្ញត្តិទាក់ទងនឹងសមុទ្រ ស្របតាម UNCLOS ១៩៨២។ ទន្ទឹមនឹង នោះ វៀតណាមក៏ស្នើឱ្យប្រទេសដទៃទៀតគោរពយ៉ាងពេញលេញនូវអធិបតេយ្យភាព របស់វៀតណាមចំពោះប្រជុំកោះ Truong Sa និងសិទ្ធិរបស់វៀតណាមចំពោះ តំបន់ ដែនសមុទ្ររបស់វៀតណាមដែលត្រូវបានកំណត់អនុលោមតាម UNCLOS ១៩៨២ ផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang។ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ ក្រសួងការបរ ទេសវៀតណាម ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីប្រតិកម្មរបស់វៀត ណាមចំពោះការដែលប្រធានាធិបតីហ្វីលីពីនបានចុះហត្ថលេខាចេញផ្សាយលើច្បាប់ស្តីពីតំបន់សមុទ្រ និងច្បាប់ស្តីពីផ្លូវនាវាចរណ៍ដែនទឹកប្រជុំកោះរបស់ហ្វីលីពីន និង ការដែលប្រទេសចិនប្រកាសដាក់ឈ្មោះស្តង់ដារលើផ្នែកមួយនៃកោះ និងថ្មប៉ប្រះ ទឹកនានានៅសមុទ្រខាងកើតនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បាននិយាយថា៖

ដូចដែលបានអះអាងម្តងហើយម្តងទៀតថា វៀតណាមមានមូលដ្ឋានផ្លូវច្បាប់ និងភស្តុតាងប្រវត្តិសាស្ត្រដ៏គ្រប់គ្រាន់ដើម្បីបញ្ជាក់អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa ដែលស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការលើតំបន់ដែនសមុទ្រ ដែលត្រូវបានកំណត់ដោយអនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS ១៩៨២)។

វៀតណាមគោរពសិទ្ធិរបស់បណ្ដាប្រទេសជាប់ឆ្នេរសមុទ្រក្នុងការចេញផ្សាយច្បាប់ផ្ទៃក្នុង និងបទប្បញ្ញត្តិទាក់ទងនឹងសមុទ្រ ស្របតាម UNCLOS ១៩៨២។ ទន្ទឹមនឹងនោះ វៀតណាមក៏ស្នើឱ្យប្រទេសដទៃទៀតគោរពយ៉ាងពេញលេញនូវអធិបតេយ្យភាព របស់វៀតណាមចំពោះប្រជុំកោះ Truong Sa និងសិទ្ធិរបស់វៀតណាមចំពោះ តំបន់ ដែនសមុទ្ររបស់វៀតណាមដែលត្រូវបានកំណត់អនុលោមតាម UNCLOS ១៩៨២ ផងដែរ។

វៀតណាមប្រកាន់ខ្ជាប់និងអនុវត្តន៍យ៉ាងដាច់អហង្ការនូវវិធានការដ៏ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២ ដើម្បីអនុវត្តន៍អធិបតេយ្យភាពលើប្រជុំកោះ Truong Sa របស់វៀតណាម; អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព យុត្តាធិការ និងផលប្រយោជន៍ស្របច្បាប់នៅក្នុងតំបន់ដែនសមុទ្ររបស់ខ្លួន។ វៀតណាមត្រៀម ខ្លួនជាស្រេចធ្វើការជាមួយភាគីទាំងអស់ដើម្បីដោះស្រាយវិវាទ និងការខ្វែងគំនិតគ្នា ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS ១៩៨២៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

នាទី ១២ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំពិធីជួបប្រាស្រ័យប្រចាំឆ្នាំ ជាមួយតំណាងសារព័ត៌មាន និងអ្នកសារព័ត៌មានបរទេសនៅវៀតណាម។

Top