ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានអះអាងថា ការរៀបចំឆ្នាំ APEC ២០២៧ ដោយជោគជ័យ ជាពិសេសសប្តាហ៍កិច្ចប្រជុំកំពូល នឹងបន្សល់ទុកសញ្ញាសម្គាល់របស់ វៀតណាមនៅក្នុង APEC និងជាមួយមិត្តភក្តិអន្តរជាតិ ហើយក៏ជាឱកាសមួយដើម្បីតភ្ជាប់ធនធានអន្តរជាតិជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ មូលដ្ឋាន និងសហគមន៍ ធុរកិច្ចផងដែរ។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យការងារត្រៀមរៀបចំត្រូវមានកាលវិភាគជាក់លាក់ និងច្បាស់លាស់។ ទាក់ទងនឹងភស្តុភារកម្ម និងពិធីការ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ត្រូវតែធានាគុណភាព ប្រសិទ្ធភាព ការសន្សំសម្ចៃ និងជៀសវាងការខ្ជះខ្ជាយ។ ទាក់ទងនឹងសកម្មភាពឃោសនា និងវប្បធម៌សម្រាប់ឆ្នាំ ២០២៧ នាយករដ្ឋមន្ត្រីបានស្នើឱ្យអនុគណៈកម្មការឃោសនា និងវប្បធម៌ផ្តោតលើការបំពេញភារកិច្ច ជាពិសេសភារកិច្ចដែលបម្រើសកម្មភាពរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាមដែលចូលរួមសប្តាហ៍កំពូល APEC ២០២៦ នៅប្រទេសចិន និងការទទួលតួនាទីម្ចាស់ផ្ទះសម្រាប់ឆ្នាំប្រធាន APEC ២០២៧៕





