• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុរដ្ឋមន្រ្តីការពារប្រទេសវៀតណាមលោក Nguyen Chi Vinh៖ សន្តិសុខសមុទ្រជាខ្លឹមសារស្នូលនៅកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូល


 អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀត ណាម ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ចូលរួមកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូល (រូបថត៖ TTXVN) 
 

នាថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ២០១៩ អ្នកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំ កូរ៉េខាង​ត្បូង​បាន​ធ្វើ​សម្ភាសន៍​ជាមួយអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀត ណាម ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ដែលក្នុង​នោះ​និយាយ​ដល់ខ្លឹមសារ ស្នូលៗនៃកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូល (SDD) ថ្នាក់អនុរដ្ឋមន្រ្តីលើកទី៨ ដែល​កំពុង​ប្រព្រឹត្តទៅនៅទីក្រុងនេះ។
 
ឧត្តមសេនីយ៍​ឯក Nguyen Chi Vinh បានជម្រាបថា ខ្លឹមសារដំបូងដែលត្រូវ បានយក​មក​ពិភាក្សា​នៅកិច្ច​សន្ទនា​លើក​នេះគឺបញ្ហាសន្តិភាពនៅឧបទ្វីបកូរ៉េ ដោយសម្រេចបានសមិទ្ធផលនានា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ជា​ពិសេស​គឺ​តួនា​ទី របស់វៀតណាមនិងសឹង្ហបុរីក្នុងការរៀ​បចំ កិច្ចប្រជុំកំពូលរវាងអាមេរិក​​និងស.ប.បកូរ៉េ។
 
ប្រធាន​បទទីពីរដែលអ្នកប្រាជ្ញាក៏ដូចជាថ្នាក់ដឹកនាំផ្នែកការពារជាតិជាច្រើន យកចិត្តទុក​ដាក់​នោះគឺ​បញ្ហា​សន្តិសុ​ខ​សមុទ្រ។ លោក Nguyen Chi Vinh បាន សង្កត់ធ្ងន់ថា នាបច្ចុប្បន្ន​មាន​ការ​ព្រួយ​បារម្ភ​ជាច្រើន​ចំពោះការ​ដែល​ច្បាប់អន្តរ ជាតិស្ដីពីសមុទ្រកំពុងត្រូវរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ហើយមានអំពើហឹង្សានិងការ ធ្វើយោធូបនីយកម្ម​នៅតំបន់សមុទ្ររួមនានារបស់ពិភពលោក​ ដែលរំលោភបំពាន ទៅ​លើសិទ្ធិរបស់​បណ្ដាប្រទេស​ជាប់ឆ្នេរ​សមុទ្រ​ក៏ដូចជាសន្តិភាព ស្ថិរភាពនៅ តំបន់អា​ស៊ី-ប៉ាស៊ីហ្វិកផងដែរ។ វា​យតម្លៃចំពោះ​ការផ្ដល់​មតិស្ដីពី​បញ្ហាសន្តិសុខនាវាចរណ៍និង​បញ្ហាសមុទ្រ ខាងកើ​តនៅកិច្ច​ប្រជុំអនុរដ្ឋ​មន្រ្តីការ​ពារ​ជាតិ​អាស៊ាន​-កូរ៉េ​ខាងត្បូង ដែលបាន ប្រព្រឹត្តទៅនារសៀលថ្ងៃទី៤ ខែកញ្ញា នៅទីក្រុងសេអ៊ូលនោះ ឧត្តមសេនីយ៍​ឯក​ Nguyen Chi Vinh បានជម្រាបថា អង្គប្រជុំបានលើកឡើងបញ្ហាសន្តិសុខជាច្រើន ពាក់​ព័ន្ធដល់កូរ៉េខាង​ត្បូង ក៏​ដូចជាបញ្ហារបស់អាស៊ាន ក្នុងនោះសមុទ្រខាងកើត​ ជាបញ្ហាគួរ​អោយ​ព្រួយ​បារម្ភ​របស់​ប្រទេស​អាស៊ាន​ទាំង​អស់​ក៏ដូចជារបស់សហ គមន៍អន្តរជាតិ ដែលក្នុងនោះ​មានកូរ៉េខាងត្បូងផងដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីសិង្ហបុរីនឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាយករដ្ឋមន្ត្រីសិង្ហបុរីនឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

សេចក្តីប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី ២២ ខែមីនា បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥។

Top