• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោកស្រី Le Thi Thu Hang អញ្ជើញ​ទទួលជួប​តំណាង​អចិន្ត្រៃយ៍បុរីវ៉ាទីកង់ប្រចាំនៅវៀតណាម

អាសឺវ៉ែក តំណាងអចិន្ត្រៃយ៍ Marek Zalewski បានសម្តែងនូវសេចក្តីរីករាយក្នុងការទទួលបេសកកម្មថ្មីនៅវៀតណាម ក្នុងបរិបទដែលទំនាក់ទំនងរវាងបុរីវ៉ាទីកង់ និងវៀតណាមកំពុងអភិវឌ្ឍន៍ជាវិជ្ជមាន។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោកស្រី Le Thi Thu Hang អញ្ជើញទទួលជួបជាមួយអាសឺវ៉ែក Marek Zalewski តំណាងអចិន្ត្រៃយ៍ដំបូងរបស់បុរីវ៉ាទីកង់ប្រចាំនៅវៀតណាម។ រូបថត៖ VOV
 

នាថ្ងៃទី ៥ ខែកុម្ភៈ នៅទីស្នាក់ការក្រសួងការបរទេស អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអញ្ជើញទទួលជួបជាមួយអាសឺវ៉ែក Marek Zalewski តំណាងអចិន្ត្រៃយ៍ដំបូងរបស់បុរីវ៉ាទីកង់ប្រចាំនៅវៀតណាម។

អនុរដ្ឋមន្ត្រីលោកស្រី Le Thi Thu Hang បានអបអរសាទរអាសឺវ៉ែក តំណាងអចិន្ត្រៃយ៍ Marek Zalewski ដែលបានទទួលបេសកកម្មថ្មីនៅវៀតណាម ព្រមទាំងអះអាងថា ការដែលភាគីទាំងពីរបានអនុម័តលើយន្តការប្រតិបត្តិការរបស់តំណាងអចិន្ត្រៃយ៍បុរីវ៉ាទីកង់ និងការិយាល័យតំណាងអចិន្ត្រៃយ៍របស់ បុរីវ៉ាទីកង់ប្រចាំនៅវៀតណាមក្នុងឱកាសបំពេញទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong នាខែកក្កដាឆ្នាំ ២០២៣ បានគូសសញ្ញាអភិវឌ្ឍន៍ដ៏សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម និងបុរីវ៉ាទីកង់។

ជាការឆ្លើយតប អាសឺវ៉ែក តំណាងអចិន្ត្រៃយ៍ Marek Zalewski បានសម្តែងនូវសេចក្តីរីករាយក្នុងការទទួលបេសកកម្មថ្មីនៅវៀតណាម ក្នុងបរិបទដែលទំនាក់ទំនងរវាងបុរីវ៉ាទីកង់ និងវៀតណាមកំពុងអភិវឌ្ឍន៍ជាវិជ្ជមាន។ អាសឺវ៉ែក តំណាងអចិន្ត្រៃយ៍ Marek Zalewski បានអះអាងថា នឹងខិតខំប្រឹងប្រែងរួមចំណែកទៅក្នុងការបន្តបង្កើនជំនួបប្រាស្រ័យជាន់ខ្ពស់ និងកិច្ចសន្ទនាក្នុងស្មារតីសហប្រតិបត្តិការ យោគយល់គ្នា និងជំរុញទំនាក់ទំនងរវាងបុរីវ៉ាទីកង់ និងវៀតណាម ក៏ដូចជាជាមួយសមាគមន៍សាសនាកាតូលិកវៀតណាមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ពោលគឺនៅចុងសប្តាហ៍ ដូច្នេះហើយបរិមាណភ្ញៀវទេសចរណ៍ដែលមកទស្សនាខេត្តក្វាងនិញ នៅតែមានកម្រិតខ្ពស់។

Top