• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុម័ត​លើផែនការ​​អភិវឌ្ឍន៍​អគ្គិសនី​ជាតិ​ដំណាក់កាល ​២០២១-២០៣០

ផ្តល់អាទិភាពដល់ការអភិវឌ្ឍ ក្នុងតំបន់ដែលមានសក្តានុពលថាមពលកកើតឡើងវិញល្អ និងហេដ្ឋារចនាសម្ព័ន្ធបណ្តាញថាមពលអំណោយផល។
គម្រោងថាមពលខ្យល់កំពុងដំណើរការនៅស្រុក Ninh Phuoc (Ninh Thuan)។ រូបថត៖ VNA

លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha ទើបតែបានចុះហត្ថលេខាលើសេចក្តីសម្រេចអនុម័តផែនការអនុវត្តអភិវឌ្ឍន៍អគ្គិសនីជាតិដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ ការអនុម័តលើផែនការនេះមានគោលបំណងអនុវត្តន៍ការផ្លាស់ប្តូរថាមពលដ៏ខ្លាំងក្លាពីឥន្ធនៈហ្វូស៊ីលទៅប្រភពថាមពលថ្មី ថាមពលកកើតឡើងវិញ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ រួមចំណែកឆ្ពោះទៅគោលដៅដែលបានប្តេជ្ញាចិត្តតាមការរួមវិភាគទានដែលត្រូវបានប្រទេសជាតិសម្រេចដោយខ្លួនឯង និងគោលដៅបំភាយឧស្ម័នសុទ្ធត្រឹមសូន្យ នាឆ្នាំ ២០៥០ របស់វៀតណាម។

ផែនការនេះបានផ្តោតសំខាន់លើការអភិវឌ្ឍប្រភពអគ្គិសនីពីថាមពលកកើតឡើងវិញបម្រើការនាំចេញ ផលិតថាមពលថ្មីជាមួយនឹងទំហំនាំចេញពី ៥ ០០០ មេហ្គាវ៉ាត់ ទៅ ១ម៉ឺនមេហ្គាវ៉ាត់; ផ្តល់អាទិភាពដល់ការអភិវឌ្ឍ ក្នុងតំបន់ដែលមានសក្តានុពលថាមពលកកើតឡើងវិញល្អ និងហេដ្ឋារចនាសម្ព័ន្ធបណ្តាញថាមពលអំណោយផល ហើយខិតខំប្រឹងប្រែងសម្រេចបានទំហំអភិវឌ្ឍន៍ដល់ ៥ ០០០មេហ្គាវ៉ាត់ (ភាគច្រើនជាវាយោអក្គិសនីនៅឆ្នេរសមុទ្រ) ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ពោលគឺនៅចុងសប្តាហ៍ ដូច្នេះហើយបរិមាណភ្ញៀវទេសចរណ៍ដែលមកទស្សនាខេត្តក្វាងនិញ នៅតែមានកម្រិតខ្ពស់។

Top