• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន

នៅពេល ចូលជាធរមាន កិច្ចព្រមព្រៀងនេះនឹងជំនួសឲ្យកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានអំពី សេវាកម្ម (AFAS) ឆ្នាំ១៩៩៥ ដោយមានខ្លឹមសារថ្មីជាច្រើនតាមទិសបើកទ្វារចំហ ធ្វើ សេរីភាវូបនីយកម្មផ្នែកសេវាកម្ម។

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (ATISA)។ (រូបថត៖ VNA)


រដ្ឋាភិបាលវៀតណាមទើបបានអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (ATISA)។ ATISA ត្រូវបានចាត់ទុកថា ជាជំហានថ្មីក្នុងដំណើរការធ្វើសមាហរណកម្មផ្នែកសេវាកម្មរបស់អាស៊ាន។ នៅពេល ចូលជាធរមាន កិច្ចព្រមព្រៀងនេះនឹងជំនួសឲ្យកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានអំពី សេវាកម្ម (AFAS) ឆ្នាំ១៩៩៥ ដោយមានខ្លឹមសារថ្មីជាច្រើនតាមទិសបើកទ្វារចំហ ធ្វើ សេរីភាវូបនីយកម្មផ្នែកសេវាកម្ម។ ATISA ត្រូវបានសង្ឃឹមថា នឹងចាក់មូលដ្ឋានគ្រឹះថ្មី លើការជំរុញពាណិជ្ជកម្មសេវាកម្មក្នុងតំបន់ហើយលើកកំពស់កម្លាំងប្រកួតប្រជែងរបស់សហគ្រាសនាំចេញសេវាកម្មក្នុងអាស៊ានផងដែរ។

រដ្ឋាភិបាលវៀតណាមតម្រូវឲ្យក្រសួងផែនការនិងវិនិយោគធ្វើជាអធិបតី សហ ការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរៀបចំអនុវត្តកិច្ចព្រមព្រៀង ATISA បន្ទាប់ពីចូល ជាធរមាន។ បណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធសហការជាមួយក្រសួងផែនការនិងវិនិ យោគកសាងវិធានការធានាសិទ្ធិនិងផលប្រយោជន៍របស់វៀត ណាមនិងការសន្យារបស់វៀតណាមជាមួយអាស៊ានព្រមទាំងម្ចាស់ការត្រួតពិនិត្យ ធ្វើវិសោធនកម្ម បំពេញ បន្ថែមលិខិតបទដ្ឋានគតិយុត្តដើម្បីអនុវត្តន៍កិច្ចព្រមព្រៀង ATISA ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញទទួលជួបអគ្គនាយកក្រុមហ៊ុន Friboi

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញទទួលជួបអគ្គនាយកក្រុមហ៊ុន Friboi

នាថ្ងៃទី ១៣ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបលោក Renato Costa អគ្គនាយកក្រុមហ៊ុន Friboi ចំណុះសម្ព័ន្ធក្រុមហ៊ុន JBS S.A Brazil គ្រុប។ JBS S.A. ប្រេស៊ីលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៣។

Top