• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong អញ្ជើញទទួលជួបជាមួយគណៈប្រតិភូរដ្ឋសភាគុយបា


 អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ក្នុងជំនួបជាមួយលោក Homero Acosta Alvarez លេខាធិការក្រុមប្រឹក្សាគុយបា ក្នុងឱកាសមកបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម 
 

 នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា វៀតណាម លោកស្រី Tong Thi Phong បានអញ្ជើញទទួលជួយជាមួយគណៈប្រតិភូ រដ្ឋសភាគុយបា ដឹកនាំដោយលោក Homero Acosta Alvarez លេខាធិការក្រុមប្រឹក្សាគុយបា ក្នុងឱកាសមកបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។
 
ថ្លែង​នៅក្នុងជំនួបនេះ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានអះអាងថា: វៀត​ណាម​ជា​និច្ច​កាល​ដឹងគុណចំពោះការជួយឧបត្ថម្ភរបស់គុយបាក្នុងរយៈពេលជាច្រើនឆ្នាំ នៃការរំដោះ ឯកភាព​ប្រទេស​ជាតិ​មុន​នេះ ក៏ដូចជាក្នុងកិច្ចការ កសាងប្រទេសនាពេលបច្ចុប្បន្ន។ លោកស្រីអនុ​ប្រធាន​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​ចែក​ រំលែកជាមួយលោក Homero Acosta Alvarez នូវបញ្ហា​ជា​ច្រើន​ទាក់​ទង​នឹង​ការ​រៀប​ចំក្បាល​ម៉ាស៊ីន​រដ្ឋ​និយា​យរួមនិងរដ្ឋសភានិយាយដោយឡែក រួមទាំងតួនាទីដឹក​នាំរបស់​បក្ស​និង​ខ្លឹម​សារ​ជាច្រើន​ទៀត​ដែល​គណៈ​ប្រតិភូគុយ​បា មានការយកចិត្តទុកដាក់ផងដែរ។
 
ចំណែកឯលោក​លេខាធិការក្រុមប្រឹក្សារដ្ឋគុយបា លោក Homero Acosta Alvarez បានសង្កត់ធ្ងន់ថា រដ្ឋធម្មនុញ្ញវៀត​ណាម​និងរដ្ឋធម្មនុញ្ញគុយបាមានភាពស្រដៀងគ្នាជាច្រើន។ លោក Homero Acosta Alvarez បានសម្តែងបំណងប្រាថ្នា​របស់លោក​ដែលចង់ស្វែង​យល់អំពីបទ​ពិសោធន៍នៃ​ការរៀបចំ​និង​គ្រប់​គ្រង​ក្បាល​ម៉ាស៊ីន​រដ្ឋ​របស់វៀតណាមផងដែរ៕​

 

តាម VOV5 -​ វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top