• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅខេត្ត Son La


 អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅខេត្ត Son La
 

 លោកស្រីអនុប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំខេត្ត Son La ក៏បានឆ្លើយសំណើរ របស់អ្នកបោះឆ្នោត ព្រម​ទាំង​ទទួល​យក​មតិ​យោបល់ របស់អ្នកបោះឆ្នោត ដើម្បីពិចារ​ណា និងដោះស្រាយផ​ងដែរ​។
 
អនុវត្តន៍​កម្ម​វិធីជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត ក្រោយសម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាម​នីតិកាល​ទី​១៤ នោះ នាថ្ងៃទី ២០ ខែមិថុនា សមាជិកការិយាល័យនយោបាយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី ​Tong Thi Phong បានដឹកនាំគណៈប្រតិភូរដ្ឋសភា ខេត្ត Son La អញ្ជើញជួប​សំណេះ​សំណាល​ជាមួយ​អ្នកបោះឆ្នោត​នៅឃុំ Xuân Nha ឃុំ Tân Xuân និង Chi​ềng Xuân នៅ​ស្រុក​ Vân Hồ ខេត្ត Sơn La។
 ​
អញ្ជើញ​ថ្លែង​នៅទីនេះ លោកស្រី Tong Thi Phong បានកត់សម្គាល់ និ​ងលើកសរសើរចំពោះរាល់លទ្ធផល​ ដែល​​ឃុំ Xuân Nha ទទួលបាននារយៈពេលក​ន្លងទៅ ព្រមទាំងស្នើឲ្យរដ្ឋអំណាច​ និងប្រជាជ​ន​នៅ​ឃុំ​បន្ត​ពង្រីក​ស្មារតី​សាមគ្គី​គ្នា ​អភិវឌ្ឍន៍សេដ្ឋកិច្ច ដែលតភ្ជាប់ជាមួយ​សុខមាលភាពសង្គម រក្សា​ការការ​ពារជាតិ សន្តិសុខ​យ៉ាង​រឹង​មាំ ​ក៏ដូចជា​រួមកម្លាំង​កាយចិត្ត កសាងស្រុ​ក Vân Hồ និយាយដោយឡែក និងខេត្ត​ Son La និយាយ​រួម​ឲ្យកាន់​តែ​ស្រស់​ស្អាត និងសម្បូ​ធូធារ​។
 
លោកស្រីអនុប្រធានរដ្ឋសភា​ និងថ្នាក់ដឹកនាំខេត្ត Son La ក៏បានឆ្លើយសំណើរ របស់អ្នកបោះឆ្នោត ព្រមទាំង​ទទួល​យក​មតិយោបល់​របស់អ្នកបោះឆ្នោត ដើម្បីពិចារណា និងដោះស្រាយផងដែរ។

នា​ថ្ងៃដដែល អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានអញ្ជើញទៅសាកសួរសុខទុក្ខ លើក​ទឹក​ចិត្ត​ និងជូនអំណោយដល់កម្មាភិបា​ល យុទ្ធជននៅប៉ុស្តិ៍ការពារព្រំដែន ​Tân Xuân នៅស្រុក V​ân Hồ ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top