• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោកស្រី Tong Thi Phong អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅខេត្ត Son La


 អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong អញ្ជើញថ្លែងមតិក្នុងពិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅឃុំ Xuan Nha ស្រុក Van Ho ខេត្ត Son La
 

នាថ្ងៃ​ទី១០ ខែឧសភា ឆ្នាំ​២០២០ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បាន​អញ្ជើញ​ជួប​ប្រាស្រ័យ​ជាមួយ​អ្នកបោះឆ្នោតនៅឃុំ Xuan Nha ស្រុក Van Ho ខេត្ត Son La។
 
នៅឯជំនួប​នេះ អ្នកបោះឆ្នោតស្រុក Xuan Nha បានស្នើទៅរដ្ឋសភានិងរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ និងជួយ​ឧបត្ថម្ភកសាងឃុំ Xuan Nha ក្លាយទៅ ជាចំណុចភ្លឺស្វាង ក្នុងការកសាងជនបទថ្មី ក៏ដូចជា​ជួយ​ឧបត្ថម្ភ​ដល់​ជនជាតិភាគតិចឱ្យមានលក្ខណៈងាយស្រួលដើម្បីរួចផុតពីភាពក្រីក្រ។
 
អនុប្រធាន​អចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានផ្តល់ចម្លើយលើមតិនិងសំណើរមួយចំនួន ក្នុងសមត្ថ​ភាពរបស់ខ្លួននិងទទួលយកមតិនិងសំណើររបស់អ្នកបោះឆ្នោតដើម្បីដាក់ ជូនអាជ្ញាធរមាន​សមត្ថកិច្ច​ ធ្វើការពិចារណានិងដោះស្រាយ។ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោកស្រី Tong Thi Phong មានបំណង​ចង់ឲ្យស្រុក Van Ho ជំរុញសក្តានុពលនិងប្រៀបខ្លាំងរបស់មូលដ្ឋាន ដោយជ្រើស​រើស​រុក្ខជាតិ​និង​សត្វ​សំខាន់​ៗ សម្រាប់លើកកម្ពស់គុណភាពផលិតផលកសិកម្ម ឆ្ពោះទៅរកការនាំចេញ និងបន្តការ​បង្ការ​ប្រយុទ្ធ​ប្រឆាំង​នឹង COVID-19 ផងដែរ។
 
ក្នុងឱកាសនេះ​ លោកស្រី Tong Thi Phong បានអញ្ជើញ​ទៅអុជធូប​និងដាំ​ដើម​ឈើ​អនុស្សាវរីយ៍​នៅវិមាន​រំលឹក​វិញ្ញាណក្ខ័ន្ធ​យុទ្ធជនពលី, ត្រួតពិនិត្យដំណើរការ នៃសំណង់ស្ថានីយ៍​សុខាភិបាល​ឃុំនិងត្រួត​ពិនិត្យ​ការដ្ឋាន​សាង​សង់​សំណង់​ទឹកស្អាតនៅភូមិ Na Hieng ស្រុក Xuan Nha ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top