• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញជួបសំណេះសំណាលជាមួយតំណាងអ្នកដែលមានទឹកចិត្តសប្បុរសធម៌ក្នុងឆ្នាំ ២០២១

អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ថ្លែងមតិក្នុងពិធី (រូបថត៖ TTXVN)
 

នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan ប្រធានក្រុមប្រឹក្សាឧបត្ថម្ភមូលនិធិគាំពារកុមារវៀតណាម បានជួបសំណេះសំណាលជាមួយតំណាងម្ចាស់ជំនួយចំនួន ៥០ រូបដែលបានរួមចំណែកជាវិជ្ជមានដល់ប្រទេសក្នុងសកម្មភាព ជួយកុមារក្នុងឆ្នាំ ២០២១ នៅក្នុងកម្មវិធី "តបស្នងសង់គុណដល់អ្នកដែលមានបេះដូងមាស"។

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៣០ ឆ្នាំនៃប្រតិបត្តិការ មូលនិធិគាំពារកុមារវៀតណាមបានរីកចម្រើននិងសកម្មភាពកាន់តែសម្បូរបែប ហើយបានជួយកុមារជាច្រើនដែលជួបការលំបាកឈានឡើងក្នុងជីវភាពប្រចាំថ្ងៃ។ ក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសក្រុមងាយរងគ្រោះ រួមទាំងកុមារផងដែរ ហើយការយកចិត្តទុកដាក់ចំពោះអាជីវកម្ម ទឹកចិត្តសប្បុរសចំពោះកុមារ មិនត្រឹមតែជួយកុមារម្នាក់ៗ និងគ្រួសារនីមួយៗ ឱ្យជំនះលើការលំបាកប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការបំផុសចិត្តមនុស្សជាតិ សេចក្តីស្រឡាញ់និងទំនួលខុសត្រូវរបស់សង្គម អង្គការ និងបុគ្គលចំពោះកុមារ។

នាពេលខាងមុខ លោកស្រីអនុប្រធានរដ្ឋមានបំណងចង់ឲ្យអង្គការ បុគ្គលនិងធុរកិច្ចនឹងបន្តរួមដៃជាមួយបក្ស រដ្ឋក្នុងការថែរក្សាជនងាយរងគ្រោះ រួមទាំងកុមារផងដែរ។ មូលនិធិគាំពារកុមារវៀតណាមបន្តទទួលបានការយកចិត្តទុកដាក់និងសេចក្តីស្រឡាញ់ពីអ្នកមានគុណ និង បេះដូងសប្បុរស ដែលតាមរយៈនោះ កុមារជំនាន់ក្រោយអាចធំធាត់ឡើងក្នុងរង្វង់ដៃសប្បុរស ជនគ្រប់រូប ក្លាយជាពលរដ្ឋល្អសម្រាប់សង្គម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមកោតសរសើរអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្

វៀតណាមកោតសរសើរអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្

សន្និសីទនៃបណ្តាប្រទេសសមាជិកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (SPLOS) លើកទី៣៤ បានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែមិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Minh Vu បានចូលរួមសន្និសីទនេះ។

Top