• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ទទួលជួបឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម

នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអញ្ជើញទទួលជួបលោក Johan Ndisi ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម។
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអញ្ជើញទទួលជួបលោក Johan Ndisi ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម។ រូបថត៖ VOV

ដោយបញ្ជាក់ថា នៅមានសក្កានុពលជាច្រើនសម្រាប់អភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកស្រីអនុប្រធានរដ្ឋសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តជំរុញទំនាក់ទំនងយ៉ាងល្អ សកម្ម ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ និងកិច្ចសហប្រតិបត្តិការរវាងធុរកិច្ច ដើម្បីឱ្យភាគីទាំងពីរមានឱកាសសហការអនុវត្តជាក់ស្តែង និងមានប្រសិទ្ធភាព។ លើសពីនេះ ប្រទេសទាំងពីរបានពិនិត្យយ៉ាងសកម្មនូវក្របខណ្ឌ និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាពីមុននេះ ដើម្បីបំពេញបន្ថែមឲ្យស្របតាមដំណាក់កាលថ្មី។  លោកស្រីអនុប្រធានរដ្ឋសង្ឃឹមថា ស៊ុយអែតនឹងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ប្រកបដោយចីរភាពជាមួយវៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Johan Ndisi បានចែករំលែកថា វៀតណាមនិងស៊ុយអែត មានទំនាក់ទំនងមិត្តភាពជាប្រពៃណី និងជិតស្និទ្ធលើគ្រប់វិស័យ។ លោក Johan Ndisi បានស្នើថា ប្រទេសទាំងពីរចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការក្នុងដំណើរការនៃការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ស៊ុយអែតក៏ត្រៀមខ្លួនជាស្រេចដើម្បីជួយវៀតណាមក្នុងការច្នៃប្រឌិត។ យោងតាមលោកឯកអគ្គរដ្ឋទូត Johan Ndisi សហគមន៍ធុរកិច្ចស៊ុយអែតនៅវៀតណាមចង់រក្សាកិច្ចសហប្រតិបត្តិការអាជីវកម្ម និងទំនាក់ទំនងវិនិយោគនៅវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បញ្ជីឈ្មោះសមាជិកពេញសិទ្ធិនៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៤

បញ្ជីឈ្មោះសមាជិកពេញសិទ្ធិនៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៤

កាសែតរូបភាពវៀតណាម​សូម​ជូន​នូវ​បញ្ជីឈ្មោះសមាជិកពេញសិទ្ធិនៃគណៈកម្មាធិការមជ្ឈិមបក្ស អាណត្តិទី១៤ ដូច​ខាងក្រោម​៖

Top