ព័ត៌មាន
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Dang Thi Ngoc Thinh ទទួលជួបជាមួយ រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី

អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Dang Thi Ngoc Thinh ទទួលជួបជាមួយ រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅអូស្ត្រាលី ដើម្បីចូលរួមកិច្ចប្រជុំកំពូលនារី សកល ឆ្នាំ២០១៨ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីក្រសួងការ បរទេសអូស្ត្រាលី លោកស្រី Julie Bishop ។
ក្នុងជំនួបនេះ លោកស្រី Dang Thi Ngoc Thinh បានអះអាងថាវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់និងមានបំណងចង់បង្កើនទំនាក់ទំនង ជាមួយអូស្ត្រាលី។ រីឯខ្លួនវិញ លោកស្រី Julie Bishop បានបញ្ជាក់ថា វៀតណាមជាដៃគូអាទិភាពមួយក្នុង គោលនយោបាយកិច្ចការបរទេសរបស់ប្រទេសអូស្រ្តាលី ហើយលោកស្រីស្នើឱ្យភាគី ទាំងពីរ បន្តសហការគ្នាក្នុងការពន្លឿនយន្តការសហប្រតិបត្តិការទ្វេភាគីផងដែរ។
ស្តីពីបញ្ហាសមុទ្រខាងកើត លោកស្រី Julie Bishop បានអះអាងថា អូស្រ្តាលី តែងតែវាយតំលៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និង ធ្វើនាវាចរណ៍ អាកាសចរណ៍ ដោយសេរីភាពនៅសមុទ្រខាងកើត ក៏ដូចជា ការដោះស្រាយជម្លោះនានាដែលទាក់ទងនឹងដែនសមុទ្រដោយផ្អែកលើ ច្បាប់អន្តរជាតិ ក្នុងនោះមាន អនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម