• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋសភាលោក Uong Chu Luu អញ្ជើញទទួលជួបជាមួយសមាគមមិត្តភាពវៀតណាម-សហព័ន្ធរុស្ស៊ី

 ក្នុងឱកាសដែលសមាគមមិត្តភាព វៀត ណាម - សហព័ន្ធរុស្ស៊ីបានប្រារព្ធសន្និសីទទូទាំងប្រទេសលើកទី ១៣ នៅ​ទីក្រុង​ហាណូយ​នោះ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​២០១៩ អនុប្រធាន​រដ្ឋសភាវៀតណាមលោក Uong Chu Luu បានអញ្ជើញ​ជាអធិបតីពិធីជួបសំណេះសំណាលជាមួយប្រ​តិភូ ដែលចូលរួមសន្និសីទនេះផងដែរ។
 
ថ្លែងមតិនៅសន្និសីទ អនុប្រធានរដ្ឋសភាលោក Uong Chu​ Luu បានសង្កត់ធ្ងន់ថា រួមជាមួយ​សកម្មភាព​កិច្ចការ​បរទេស​របស់បក្ស​ ការទូតរបស់រដ្ឋ និ​ងការទូតអន្តរសភានោះ ការទូតប្រជាជ​នក៏​កំពុង​ពង្រីក​នូវតួនាទី​របស់​ខ្លួន​កាន់​តែសកម្មនិងម្ចាស់ការ ក្នុងការចូលរួមអនុ​វត្តគោលនយោបាយកិច្ចការបរទេសឯក​រាជ្យ ស្វ័យភាព សន្តិភាព​ មិត្តភាព សហប្រតិបត្តិការនិងការធ្វើ​ពិពិធកម្ម ពហុភាគីនីយកម្មរបស់​បក្ស និងរដ្ឋវៀតណាម ដែលរួម​ចំណែក​ដ៏សំខាន់​ក្នុងការបង្កើតបរិយាកាសអន្ដរជា​តិអំណោយ ផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
​ 
យោង​តាមអនុប្រធានរដ្ឋសភា លោក Uong Chu Luu ថា ទំនាក់ទំនងមិត្តភាពប្រពៃ ណីនិង​ដៃគូយុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​របស់ប្រទេសទាំងពីរវៀតណាមនិង​សហព័ន្ធរុស្ស៊ី បានអភិវឌ្ឍន៍គួរឲ្យកត់​សម្គាល់។ ហើយទំនាក់​ទំនង​ដ៏ល្អប្រពៃ​នេះ បា​នរួមចំណែករឹតបន្តឹងថែមទៀតនូវមនោសញ្ចេតនាដ៏ស្មោះសរ​ ជិតស្និទ្ធ រវាងប្រជាជាតិទាំងពីរ​ ជាពិសេស​ នាំកិច្ចសហប្រតិបត្តិការវៀតណាម-រុស្ស៊ីកាន់តែ​ស៊ីជម្រៅ​ប្រកបដោយប្រសិទ្ធ ភាពជាងនេះ​ទៀត៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top