• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញអុជធូបទៀន រំលឹកគុណូបការដ៏ធំធេងរបស់លោកស្រី Trung ទាំងពីរូប

នាព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៩ (ពោលគឺថ្ងៃទី ៦ តេតប្រពៃណី) ពិធីរំលឹកខួបលើកទី ១៩៧៩ ឆ្នាំ នៃការធ្វើកូប្បកម្មរបស់លោកស្រី Trung ទាំងពីរូប និងបើកបុណ្យលោកស្រី Trung ទាំងពីរូប និទាឃរដូវឆ្នាំកុរ ឯកស័ក ២០១៩ បានរៀបចំឡើងនៅមណ្ឌលកេរ្តិ៍ដំណែលជាតិពិសេសព្រះវិហារ លោកស្រី Trung ទាំងពីរូប (ស្រុក Me Linh ទីក្រុងហាណូយ)។

 អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញអុជធូបទៀន
រំលឹកគុណូបការដ៏ធំធេងរបស់លោកស្រី Trung ទាំងពីរូប (រូបថត៖ TTXVN)

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទូងស្គរបើកបុណ្យ អុជធូបទៀន រំលឹកដល់ការធ្វើ កូប្បកម្មរបស់លោកស្រី Trung ទាំងពីរូប (ឆ្នាំ ៤០- ៤៣ ក្រោយគ្រឹស្តសករាជ) រូមជាមួយគុណណូបការដ៏ធំធេងរបស់វិរៈនារីទាំងពីររូបក្នុងកាលកសាងនិងរក្សាប្រទេសជាតិ។

ក្រោយពីចូលរួមពីធីបើកបុណ្យព្រះវិហារលោកស្រី Trung ទាំងពីរូបនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញចូលរួមពិធីបំផុសតេតដាំដើមឈើរ "ដឹងគុណលោកអ៊ុំហូជីមិញជានិច្ច"របស់ស្រុក Me Linh និងដាំដើមឈើរនៅផ្ទៃគណៈកម្មាធិការប្រជាជនស្រុក Me Linh៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

សហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច

សហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច

នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក ដោយការប្រកាសថា លោកនឹងជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពីរដងទៀតមុនដំណាច់ឆ្នាំនេះ តាមនោះបង្កើនចំនួនជំនួបដោយផ្ទាល់រវាងមេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក ទ្វេដងក្នុងឆ្នាំ ២០២៦។

Top